Ad Code

ធ្វើបុណ្យ​គម្រប់​៧​ថ្ងៃ​ជូន​ម្តាយ ​បែរជា​ក្លាយទៅជា​អគ្គិភ័យ​ ផ្អើល​ពេញ​ភូមិ​



ភ្នំពេញ ៖ វា​ជា​រឿងរ៉ាវ​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​ខណៈ​ពេល​ដែល​អ្នកភូមិ​នាំគ្នា​មក​ចូលរួម​បុណ្យ​សព​គម្រប់​៧​ថ្ងៃ​ បែរជា​រត់​ជាន់​ជើង​គ្នា ​ព្រោះតែ​អគ្គិភ័យ​កើត​ឡើង​នៅ​នឹង​ផ្ទះ​បុណ្យ។

ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១៣​រសៀល ​ថ្ងៃទី​៩​មីនា ​ចំណុច​ផ្ទះ​បុណ្យសព​លោក​យាយ​ ហឹ​ង ឆេង​អៀង គម្រប់​៧​ថ្ងៃ ​ស្ថិតនៅ​ភូមិ​ជ្រោយ​អំពិល ​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ពី​ លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ ​កូនប្រសា​សព​លោកយាយ ​ហឹ​ង ឆេង​អៀង បាន​យក​ធូប​ទៅ​អុជ​នៅ​កន្លែង​សែន​កុងម៉ា ​ក្នុងផ្ទះ​បុណ្យ​។​ ប្រមាណ​ជា​១០​នាទី​ក្រោយមក ​ក៏​ស្រាប់តែ​កើតជា​អគ្គិភ័យ​កើត​ឡើង ​បង្ក​ឲ្យ​ឆេះ​ពេញ​ក្នុង​បន្ទប់​ ហើយ​ម្ចាស់ផ្ទះ ​ក៏ដូចជា​អ្នកភូមិ​ចូល​ទៅ​ជួយ​ពន្លត់​ ប៉ុន្តែ​ដោយសារ​តែ​អណ្តាតភ្លើង​កំពុង​ឆេះ​ពេញបន្ទុក​នោះ ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលាខណ្ឌ​ច្បារអំពៅ​ ចេញទៅ​អន្តរាគមន៍​ទើប​រលត់ទៅវិញ។

លោក​អធិការរង​បន្តថា ​ក្នុងករណី​អគ្គិភ័យ​នេះ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​អាយុជីវិត​ណា​ម្នាក់​ឡើយ​ តែ​ម្នាក់ៗ​ព្រលឹងចុងសក់​ ព្រោះ​ជា​ថ្ងៃ​បុណ្យសព​គម្រប់​៧​ថ្ងៃ​ផង​ បែរ​ជា​ជួប​ហេតុការណ៍​បែបនេះ​ទៅវិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu