ភ្នំពេញ ៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលលេខ៥២០ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានសម្រេចឲ្យចាប់ខ្លួនស្ត្រីឈ្មោះសុខ សារឿន អាយុ៤៩ឆ្នាំមុខរបរអាជីវករមានទីលំនៅផ្ទះលេខ២៤.២៦ផ្លូវលេខ១១០ភូមិថ្មី២សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល ដោយចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត។
នៅក្នុងដីកា បង្គាប់ឲ្យចាប់ខ្លួនស្ត្រីឈ្មោះសុខ សារឿន ប្តីឈ្មោះឌៀម ម៉ន់ នេះគឺយោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ៥១១ អកចុះថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨របស់តំណាងអយ្យកាអមសាលាដំបូងខេត្តកណ្តាល។
បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ:៦៣៦ដកសសចុះថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ឈ្មោះសុខ សារឿន ភេទស្រីអាយុ៤៩ឆ្នាំសញ្ជាតិខ្មែរមុខរបរអាជីវករ មានស្រុកកំណើតនៅភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល និងលំនៅដ្ឋានបច្ចុប្បន្នផ្ទះលេខ២៤.២៦ផ្លូវលេខ១១០ភូមិថ្មី២ សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល។ ឪពុកឈ្មោះហ៊ិន រ័ត្ន(ស្លាប់)ម្តាយឈ្មោះហ៊ិន រិន(ស្លាប់)ប្តីឈ្មោះឌៀម ម៉ន់ មានកូន៥នាក់ទោសពីមុនគ្មាន ជាប់ចោទពីបទ:រំលោភលើទំនុកចិត្តប្រព្រឹត្តនៅភូមិទួលសាលា ភូមិវាលឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាលតាមបញ្ញត្តិមាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ។
ឈ្មោះសុខ សារឿន ភេទស្រី អាយុ៤៩ឆ្នាំសញ្ជាតិខ្មែរមុខរបរអាជីវករ បានប្រព្រឹត្តបទ:រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិទួលសាលា និងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាលកាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៧ ហើយមិនបានចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួននិងដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលឡើយ។
អំពើប្រព្រឹត្តរបស់ជនត្រូវចោទឈ្មោះសុខ សារឿនជាបទមជ្ឈិម ហើយជនត្រូវចោទមានភាពរឹងទទឹង និងដើម្បីឲ្យការស៊ើបអង្កេតមានលក្ខណៈច្បាស់លាស់គួរចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ហេតុដូច្នេះសម្រេច
១.បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះសុខ សារឿន ភេទស្រីអាយុ៤៩ឆ្នាំសញ្ជាតិខ្មែរមានអត្តសញ្ញាណខាងលើ។
២.បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឲ្យចាប់ខ្លួនឈ្មោះខាងលើនេះនិងបញ្ជាដល់ប្រធានពន្ធនាគារឫមណ្ឌលឃុំខ្លួនឲ្យទទួលនិងឃុំខ្លួនបុគ្គលនោះហើយអនុវត្តបន្តនីតិវិធី។
ក្នុងនោះដែរ បើសមត្ថកិច្ចនៅតាមបណ្ដាខេត្តរាជធានី និងប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីខាងលើសូមទូរស័ព្ទមកលេខ០១២ ៣០ ៨១ ៥៦ នឹងមានជូនសគុណ៕
Source: Kampuchea Thmey Daily
0 Comments