Ad Code

ខ្លោងទ្វារ​សាលាបឋមសិក្សា​ ហ៊ុន សែន​ អូស្មាច់ ដែលជា​អំណោយ​របស់​​ លោក​ឧកញ៉ា ម៉ា​ជីន ធៀន ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ



ឧ​ត្ត​រ​មានជ័យ ​៖ នា​ព្រឹក​ថ្ងៃទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៩​នេះ​ លោក​ឧកញ៉ា​ ម៉ា ជីន​ធៀន ប្រធាន​ក្រុម​ហ៊ុន​ពន្លឺ​ម៉ា​ជីន ធៀន ខូ​អិ​ល​ធី​ឌី និង ​លោក​ជំទាវ បាន​អញ្ជើញ​ជា​អធិបតីភាព​កាត់​ខ្សែបូ ដាក់ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ខ្លោងទ្វារ សាលាបឋមសិក្សា​អូ​ស្មាច់ ស្ថិតនៅ​សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ។

ជាមួយគ្នា​នោះ​ដែរ​ លោក​ឧកញ៉ា​ ម៉ា​ជីន ធៀន បាន​ចែក​សៀវភៅ ​និង​ប៊ិច ដល់​សិស្សានុសិស្ស​ចំនួន​៦០០​នាក់​ ដោយ​ក្នុង​មួយនាក់ៗ ទទួល​បាន​សៀវភៅ​មួយ​ក្បាល ប៊ិច​មួយ​ដើម​។

ដោយឡែក ​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់ លោក​គ្រូ អ្នកគ្រូ លោក​ឧកញ៉ា​ បានផ្តល់​បន្ថែម​អណ្ដូងទឹក​មួយ ​និង​ផ្ទាំង​សិលា​ចំនួន​២​ផ្ទាំង រួមទាំង​ផ្តល់​ទឹក​មួយថ្ងៃ​៣​ស៊ីទែន ដល់​សាលារៀន និង​ព្រះ​ចៅអធិការ​វត្ត​គី​រី​មង្គល សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​សង្កា​ត់​អូ​ស្មាច់ ប្រជាពលរដ្ឋ​ កំពុង​ប្រឈមនឹង​បញ្ហា​ខ្វះខាត​ទឹក​ប្រើ​ប្រាស់ លោក​ចៅសង្កាត់​អូ​ស្មាច់ សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង/ខេត្ត ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះឲ្យ​បាន​ទាន់ពេលវេលា​ផង ​ព្រោះ​ពេល​នេះ ​ពលរដ្ឋ​កំពុងតែ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​មែនទែន​ហើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu