Ad Code

អត់​លុយ​ទិញ​ថ្នាំញៀន មក​ហែក​ស័ង្កសី​ហ៊ុមព័ទ្ធ​របង​ការដ្ឋា​ន​សំណង់​គេ​ប៉ង​ចូល​ទ្រព្យសម្បត្តិ​ត្រូវ​ម្ចាស់​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស



ភ្នំពេញ ៖ យុវជន​ងប់ងុល​ថ្នាំញៀន​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ម្នាក់ ចោទ​ប្រកាន់​ថា បាន​ទម្លុះទម្លាយ​របង​ផ្ទះ​ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​សកម្មភាព​ជាក់ស្តែង​កាលពី​ព្រលប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​មាន​ទីតាំងនៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​។

លោក សាយ​នី យូ​សុន អាយុ​៣៩​ឆ្នាំ មុខរបរ​មេការ​សំណង់ ជាដើម​ចោទ​និង​ជា​ម្ចាស់​ទីតាំង​ផ្ទះ​កើតហេតុ​បាន​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​គាត់​កំពុងតែ​នៅក្នុង​ការដ្ឋាន​សំណង់​ក្រោយមក​នៅ​វេលា​ម៉ោង​១៧​ស្រាប់តែ​ឮ​សម្លេង​ក្រាកៗ នៅ​ខាងក្រោយ​ក៏​ទៅ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុងតែ​ចាប់​ហែក​ស័ង្កសី​ដែល​ហ៊ុមព័​ទ្ធ​របង​ការដ្ឋាន​សំណង់​អស់​ចំនួន​១​ផ្ទាំង​ប្រវែង​៤​ម៉ែត្រ ពេលនោះ​ក៏​នាំគ្នា​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​តែម្តង​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ា រដ្ឋា ហៅ​ង៉ូ​វ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ប៉ូលិស​និយាយ​ថា ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​នេះ មាន​ផ្ទុក​សារធាតុ​ថ្នាំញៀន​នៅក្នុង​ខ្លួន​ដោយសារតែ​គេ​លួច​ដើម្បី​យកលុយ​ទៅ​ទិញ​ថ្នាំញៀន​សេព​ដោយ​ខុស​ច្បាប់​។​ ជន​ប្រភេទ​នេះ​លួច​គ្មាន​រើសមុខ​ទេ​ ប្រទះ​អី​យក​ហ្នឹង​ឲ្យ​តែ​ម្ចាស់​មិន​នៅ​គេ​នឹង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​គេ​ដូច្នេះ​តែម្តង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu