Ad Code

ក្មេង​ស្ទាវ​ នាំគ្នា​ទិញ​ថ្នាំញៀន​មក​ជក់​ទាំង​ព្រឹក ប៉ូលិស​ចាប់​បាន​៣​នាក់​ រត់​រួច​ម្នាក់​



​កណ្តាល​ ៖ ក្រុមក្មេងស្ទាវ​ចំនួន​៣​នាក់ ​ក្នុងចំណោម​៤​នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន ពីបទ​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅផ្ទះ​ទំនេរ​ក្នុង​ចម្ការ​មួយ ​ស្ថិតនៅ​ភូមិ​ទេ​ព្យ​ប្រណម ​ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​រួមមាន ៖​
១.ឈ្មោះ អូន ន​រិទ្ធី​យ៉ា ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ គ្មាន​មុខរបរ មាន​ទី​លំនៅ​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល​។
២. ឈ្មោះ ទ​ន​ ដេវីត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។
៣.​ឈ្មោះ ម៉ៅ ស៊ី​ណាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​ព្រែក​ក្តាម​២ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

​នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ប្រជាជន បានឃើញ​ក្រុម​ជនសង្ស័យ​មកជួប​ជុំគ្នា​ទាំង​ព្រឹក​ ដើម្បី​ជក់​ថ្នាំញៀន​ ក៏បាន​រាយការណ៍​សមត្ថកិច្ច​។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​រួចមក​ ផ្នែក​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​វិហារ​លួង ចុះមក​កន្លែងកើតហេតុ​តាម​ការចង្អុលបង្ហាញ​នោះ​ គឺ​នៅ​ក្នុងផ្ទះ​ទំនេរ​ ក្នុង​ចម្ការ​មួយ ​ស្ថិត​នៅ​ភូមិ​ប្រក់​ក្តារ​ ឃុំ​វិហារ​លួង បាន​ឡោមព័ទ្ធ​ចូលទៅ​ឆែកឆេរ នៅក្នុង​ផ្ទះ​នោះ​ ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ​បាន​ចំនួន​៣​នាក់ និង​ម្នាក់ទៀត​រត់គេចខ្លួន​។​

​នៅក្នុង​ការបង្ក្រាប​នោះ ​សមត្ថកិច្ច​ ពុំបាន​រកឃើញ​ថ្នាំញៀន​ទេ រក​ឃើញ​តែ​សំបក​ដប​ និង​ទុយយោ​ជ័រ​ ដែល​ពួកគេ​កែច្នៃ​ធ្វើជា​ឧបករណ៍​សម្រាប់​សេព​(​ជក់​)​ ដែល​ពួកគេ​បាន​កំពុងតែ​ធ្វើ​សកម្មភាព​រួច​រាល់​នៅ​ទីនោះ ​និង​មាន​សំបក​ថង់​ថ្នាំញៀន​បន្សល់​ទុក​ដែល​គេ​ប្រើប្រាស់​អស់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​ដែល​ពួកខ្លួន​យក​មក​ជក់​នៅពេល​កើត​ហេតុ​នេះ គឺ​ឈ្មោះ​អា​អណ្តើក ដែល​បាន​រត់គេចខ្លួន​នោះ​ជា​អ្នក​ទិញយក​មក ហើយ​បាន​ហៅ​ពួក​ខ្លួន​ឲ្យ​មក​ជក់​ថ្នាំញៀន​នេះ​រួមគ្នា​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu