Ad Code

អាវុធហត្ថ​រាជធានី​បញ្ជូន​ចោរឆក់​វ័យក្មេង​០២​នាក់ ទៅ​តុលាការ​ក្រោយ​ធ្វើ​សកម្មភាព​កក្រើក​ភ្នំពេញ



ភ្នំពេញ ៖ ​សម​ត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់ ០២​នាក់ ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​នៅ​ថ្ងៃ​នេះ ​បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ឆក់​ជាច្រើន​ករណី​ដែល​សមត្ថកិច្ច​ឈឺក្បាល​ស្ទើរ​ពុំបាន​ដេក​ពួន​រួចមក​។

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរឆក់​វ័យក្មេង​ដ៏​ស្ទាត់ជំនាញ​ពីរ​នាក់​ ដែល​បង្ក្រាប​បាន​មាន​ទី​១/ ឈ្មោះ សួន រឿង​រ៉ា​ក់ ភេទ​ប្រុស ១៧​ឆ្នាំ​និង​ទី​២/ ឈ្មោះ ទិ​ត្យ ច័ន្ទដារ៉ា ភេទប្រុស អាយុ ១៦​ឆ្នាំ​។



ប្រភព​បន្ត​ថា ពួកគេ​ទាំង ០២​នាក់ ខាងលើ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច ផ្លូវ​លេខ​៦១ កែង​ផ្លូវ​៩២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ហើយ​សកម្មភាព​ពួកគេ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល​មិន​ស្ទើរ​ឡើយ​ដោយ​ឆក់​ច្រើន​ករណី​។

ក្រោម​វិធាន​ការ​ជំនាញ របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​ទាំង ០២​នាក់ បាន​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ស្លាក​លេខ ភ្នំពេញ 1HI-0770 ចេញពីផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ ដោយ​គោលបំណង​ជិះ​ដើររក​ឆក់​សម្ភារៈ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ លុះ​ពេល​ជិះ​ដល់​រង្វង់​មូល​គួច​កាណុង បាន​ជួប​បក្សពួក ០៣​នាក់​ទៀត មានឈ្មោះ ង៉ោ​ល​(​គេចខ្លួន​) ,​ឈ្មោះ ខូច​(គេចខ្លួន​) និង​០១​នាក់​មិន​ស្គាល់ឈ្មោះ​(​គេចខ្លួន​) ជិះ​ម៉ូតូ ០២​គ្រឿង ម៉ាក Beat ពណ៌​ខៀវ​លា​យស និង​ពណ៌​ក្រហម ហើយ​បាន​បបួលគ្នា​ជិះ​ដើររក​ឆក់​ទាំងអស់គ្នា ក្រោយពេល​ជិះ​ដល់​ចំណុច ផ្លូវ​៩៤ កែង​រង្វង់​មូល​វត្តភ្នំ ក៏​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​ម៉ូត ម៉ាក ហុងដា ពណ៌​ខ្មៅ មាន​ស្ពាយ​កាបូប​តូច​ចំហៀង ពួកគេ​បាន​ជិះ​ទៅ​ក្បែរ​ជនរងគ្រោះ ក៏​ធ្វើ​សកម្មភាព​ឆក់​តែម្តង​។ ក្នុងពេលនោះ មាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ឃើញ បាន​ដេញ​តាម​ពួកគេ​ដល់​ចំណុច មុខ​សណ្ឋាគារ សាន់វ៉េ ទើប​ឃាត់ខ្លួន​បាន ចំណែក​បក្សពួក​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់​។

ឈ្មោះ សួន រឿង​រ៉ា​ក់ បាន​ប្រាប់​បន្ថែម​ថា កន្លងមក​កាល​អំឡុង​ខែមករា ដល់​ខែ​មិនា ឆ្នាំ​២០១៩ រូបគេ​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ប្រជាពលរដ្ឋ​បាន​ចំនួន ០៤​លើក ជាមួយ​បក្សពួក​ឈ្មោះ ញ៉ា​(​គេចខ្លួន​) ,​ឈ្មោះ​ខួច​(​គេចខ្លួន​) និង​ឈ្មោះ រ៉ា​(​គេចខ្លួន​) នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង និង​រង្វង់​មូល​វត្តភ្នំ​។

ឈ្មោះ ទិ​ត្យ ច័ន្ទដារ៉ា ប្រាប់​បន្ថែមថា កន្លងមក​កាល​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ រូបគេ​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស ០២​លើក ជាមួយ​បក្សពួក​ឈ្មោះ វណ្ណ​(​គេចខ្លួន​) ដោយ​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ ០២​គ្រឿង ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu