Ad Code

ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ​ចាប់ផ្ដើម​ដំណើរការ​ហើយ​



ភ្នំពេញ ៖ យោងតាម​ប្រភព​ព័ត៌មាន​ប្រាប់​ឲ្យ​ដឹង​ថា ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ នេះ ត្រូវបាន​បែងចែក​ជា​៣​ផ្នែក គឺ ស្ពាន​ទី​១​-ជា​ស្ពាន​មេ​ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង៤០៨​ម៉ែត្រ ទទឹង១៥​ម៉ែត្រ​៨ ដែល​មាន​ចរាចរ​២​គន្លង​ទៅ ២​គន្លង​មក​ជម្រាល និង​កម្ពស់​អតិបរមា ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​បាន​៥​ម៉ែត្រ​កន្លះ​។ ស្ពាន​ទី​២-បំបែក​ចេញពី​ស្ពាន​អាកា​ស​មេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​ផ្លូវ​សម្រាប់​ចរាចរ ១​ទិស ដែលមាន ១​គន្លង​រថយន្ត និង​មួយ​គន្លង​ទោច​ក្រយា​យន្ត សរុប២០២​ម៉ែត្រ​។ ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង ត​ភ្ជាប់​ចរាចរ​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣។ ចំពោះ​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង​ត​ភ្ជាប់​ចរាចរ ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤​។​

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​នេះ គឺជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​ម៉ៅការ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ចាប់ដំណើរការ​សាងសង់​ក្នុង​រយៈ​ពេល៣០​ខែ និង​ចំណាយ​ថវិកា​សាងសង់ ចំនួន២២​លាន​ដុល្លារ៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu