ភ្នំពេញ ៖ តារាសម្ដែងស្រីចូលចិត្តស្លៀកពាក់សិចស៊ី និងមានរឿងអាស្រូវផ្ទុះជម្លោះហែកហួរគ្នាជាមួយអ្នកសិល្បៈរួមអាជីព គឺ កញ្ញា បេននី យ៉ាំង ស្របពេលដែលក្មេងប្រុសកម្សត់ ដែលត្រូវបានម្តាយបោះបង់ចោលមានរយៈពេល៥ខែមកហើយ និងជិតដល់ថ្ងៃដែលត្រូវធ្វើការវះកាត់ជំងឺនោះ ពេលនេះនាងបានប្រកាសស្វែងរកម៉ែដោះម្នាក់ ដើម្បីជួយមើលថែជំនួសខ្លួន។
បើតាមការបញ្ជាក់របស់តារាស្រី កញ្ញា បេននី យ៉ាំង បានឲ្យដឹងថា ការប្រកាសស្វែងរកម៉ែដោះ ដើម្បីមកជួយមើលថែក្មេងកម្សត់ម្នាក់នេះ ដោយនាងនឹងចំណាយលុយផ្ទាល់ខ្លួនក្នុងការឧបត្ថម្ភជាប្រចាំថ្ងៃ ឬគិតជាប្រាក់ខែ។
លើសពីនេះ នាងក៏បានលើកឡើងដែរថា ក្មេងប្រុសកម្សត់ ដែលត្រូវបានម្តាយបោះបង់ចោលរូបនេះនឹងត្រូវចូលសម្រាកព្យាបាល ដើម្បីវះកាត់ជំងឺសង្គ្រោះជីវិតនាពេលឆាប់ៗខាងមុខនេះ។
កញ្ញា បេននី យ៉ាង បានរៀបរាប់ឲ្យដឹងថា ក្មេងនេះ មានជំងឺទឹកដក់ក្នុងខួរក្បាល ដែលសំខាន់គឺម្ដាយបោះបង់ចោលមក៥ខែហើយ។ គាត់នឹងត្រូវទទួលការវះកាត់ដោយមិនគិតថ្លៃ ប៉ុន្តែសំខាន់ ពុំមានអ្នកមើលថែគាត់នៅក្រោយពេលវះកាត់រួចទេ អញ្ចឹងនាងខ្ញុំ សូមប្រកាសរកម៉ែដោះដែលមានចិត្តស្រលាញ់មេត្តាដល់ក្មេង ដើម្បីមើលថែក្មេងម្នាក់នេះ។
តារាស្រី សាច់សខ្ចី កញ្ញា បេននី យ៉ាំង បានបន្ថែមទៀតថា នាងខ្ញុំនឹងជូនប្រាក់ផ្ទាល់ខ្លួនទៅគាត់(អ្នកមើលថែ )ក្នុងការមើលក្មេងនេះ សូមជួយផ្តល់ព័ត៌មានបន្តដើម្បីឆាប់រកបានអ្នកមើលថែឲ្យបានលឿន និងឆាប់បានវះកាត់ឲ្យគាត់ ដើម្បីមានជីវិតបានរស់ផង។
ម្យ៉ាងទៀត កុំបារម្ភ ខ្ញុំនឹងមានប្រាក់ខ្ញុំប្រចាំថ្ងៃជូនម៉ែដោះណា ខ្ញុំផ្គត់ផ្គង់ជូនសម្រាប់អ្នកមើលក្មេងនេះ។ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖០៦៩ ៩៨៨ ៨៦៨ឬ ០៦៩ ៧៧ ២៧ ៧៧។
ជាមួយគ្នា នៃការប្រកាសរបស់តារាស្រីស៊ិចស៊ី កញ្ញា បេននី យ៉ាំង ខាងលើនេះដែរ ភ្លាមៗនោះបានធ្វើឲ្យមហាជនជាច្រើនបង្ហាញការគាំទ្រ និងលើកសរសើរចំពោះទឹកចិត្តដ៏ល្អរបស់នាង ក្នុងការជួយសង្គ្រោះជីវិតដល់ក្មេងកម្សត់ ដែលត្រូវបានម្តាយចិត្តអប្រិយយកទៅបោះបង់ចោលទាំងមិនទាន់ដឹងក្តីបែបនេះ។ មិនតែប៉ុណ្ណោះ គេសង្ឃឹមថា នាងនឹងឆាប់រកបានអ្នកមើលថែជំនួយឆាប់ៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments