Ad Code

អនុប្រធាន​ទី២ រដ្ឋសភា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​



ភ្នំពេញ​ ៖ ក្នុង​គោលបំណង​ពង្រឹង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី២ រដ្ឋសភា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ទីក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម​ ចាប់ពី​ថ្ងៃទី​២១ ដល់ ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​។​

សេចក្ដីជូនដំណឹង​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ដែរ​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ចូលជួប​សម្ដែង​ការគួរសម​ជា​មួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​មាន​ជំនួប​ទ្វេភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​។

ក្រៅពីនេះ ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​តំបន់​កសិ​ឧស្សាហកម្ម​មួយ​នៅ​ទីក្រុង​ហាណូយ ឬ ខេត្ត​ជិតខាង និង​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ នៅ​ខេត្ត និ​ញ ប៊ិ​ញ (Ninh Binh) វៀតណាម​ផងដែរ​។​

សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​ស្រី Tong Thi Phong អនុ​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu