Ad Code

ព្រឹទ្ធសភា​ ស្នើឱ្យ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​មេបញ្ជាការ​កងទ័ព​មីយ៉ាន់ម៉ា



ព្រឹទ្ធសមាជិក​ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ឱ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​ ដោយ​និយាយថា ភាពចាំបាច់​បន្ថែមទៀត​ត្រូវតែ​ធ្វើ​ដើម្បី​នាំ​អ្នក ​ដែល​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​ប្រឆាំង​នឹង​ជន​ជា​រិ​រ៉ូ​ហ៊ីង​យ៉ា​មក​កាត់ទោស។

នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo និង​រដ្ឋមន្ត្រីក្រសួងរ​ត​នាគា​រលោក Steven Mnuchin, សមាជិក​ព្រឹទ្ធសភា​៤​រូប​បាន​និយាយថា ប្រទេស​មី​យ៉ាន់​ម៉ា​មិនបាន​បង្ហាញ​សញ្ញា​គួរឱ្យ​ទុកចិត្ត​អំពី​វឌ្ឍនភាព​ទេ​បើទោះបីជា​មានការ​ថ្កោលទោស​ជា​អន្តរជាតិ​ចំពោះ​ការសម្លាប់​និង​អំពើហិង្សា​ផ្លូវភេទ​ប្រឆាំងនឹង​ជនជាតិភាគតិច​ដែល​ភាគច្រើន​ជា​អ្នក​កាន់សាសនា​មូស្លីម​ក៏ដោយ។

សមាជិក​ព្រឹទ្ធសភា​រួមទាំង​លោក Dick Durbin ដែលជា​អ្នកប្រជាធិបតេយ្យ​លំដាប់​ទី​ពីរ​ផងដែរ​នោះបាន​និយាយថា ការដាក់ទណ្ឌកម្ម​ប្រឆាំង​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​គឺ​ឧ​ត្ត​ម​សេនីយ៍​ឯក Min Aung Hlaing ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត​នឹង​បង្ហាញ​ពី​ការមិន​អត់ឱន​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ឥរិយាបថ​ដែល​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។

ក្រុម​មួយ​ដែល​ក៏​រួមបញ្ចូល​ទាំង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​លោក Todd Young នៃ​រដ្ឋ Indiana ដែល​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​សម្រាប់​ជនភៀសខ្លួន​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​នោះបាន​និយាយថា "​រដ្ឋបាល​លោក Trump មិនបាន​ចាត់វិធានការ​ប្រឆាំងនឹង​មន្ត្រីជាន់ខ្ពស់​ទាំងនេះ​ទេ​បើទោះបីជា​ការដាក់ទណ្ឌកម្ម​នេះ​នឹង​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​មួយ​ដែល​សហរដ្ឋអាមេរិក​គាំទ្រ​ក្នុង​ការនាំ​អ្នក​ដែល​រំលោភសិទ្ធិ​មនុស្ស​យ៉ាងច្បាស់​ក្រឡែត​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​និង​ជនជាតិភាគតិច​ដទៃទៀត​មក​ទទួលខុសត្រូវ​ក៏ដោយ​"។

ក្រសួង​រតនាគារ​កាល​ពី​ខែសីហា​បានដាក់​ទណ្ឌកម្ម​ទៅលើ​មេបញ្ជាការ​ចំនួន​បួន​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បានរៀបចំ​ការសម្លាប់រ​ង្គា​ល​ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​បាន​និយាយថា​ទង្វើ​នេះ​មិន​គ្រប់គ្រាន់​ទេ​។​

គួរបញ្ជាក់​ឡើងវិញ​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧៤០,០០០​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​កាលពី​ឆ្នាំ​២០១៧ ក្នុង​យុទ្ធនាការ​យោធា​មួយ​ដែល​អង្គការសហប្រជាជាតិ​ហៅថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​៕AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu