Ad Code

ដឹង​ដំណឹង ក្មេង​ស្រី​បាត់​ខ្លួន នៅ​ស្រុក​សូ​ទិន​



កំពង់ចាម ៖ ករណី ក្មេងស្រី​វ័យ​ជំទង់​ចេញពីផ្ទះ គ្មាន​ដំណឹង​ កាលពី​ថ្ងៃទី​១៨ ​ខែ​មីនា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នៅ​មហា​សៀក​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​ និង​ក្រុម​សាច់ញាតិ​រកឃើញ​វិញ​ហើយ ​កាលពី​ថ្ងៃទី​២០​ ខែ​មិនា ​ឆ្នាំ​២០១៩​។

ប៉ូលិស​បានឲ្យ​ដឹងថា ​តាម​ការ​ស្រាវជ្រាវ ក្មេងស្រី​ដែល​បាន​បាត់​ខ្លួន​នេះ ​ឈ្មោះ ​ហ៊ែ​ត ធារ៉ា អាយុ​១៦​ឆ្នាំ មិនបាន​ជួប​គ្រោះថ្នាក់​អ្វី​ទេ គឺ​នាង​ទៅលេង​ផ្ទះ​បងប្អូន​នៅ​រាជធានី​ភ្នំពេញ​ តែ​មិនបាន​ប្រាប់​ឪពុកម្ដាយឲ្យ​ដឹង​ឡើយ ព្រោះ​នាង​ខ្លាច​ឪពុក​មិនឲ្យ​ដើរ​។​

លុះដល់​ថ្ងៃទី​២០ ​ខែ​មិនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០០​នាទី អាណាព្យាបាល​របស់​នាង បាន​តាម​រក​នៅផ្ទះ​បងប្អូន​សាច់ញាតិ​របស់​ខ្លួន ហើយ​បាន​ជួប​កូន​នៅ​ចំណុច​ទំនប់​កប់​ស្រូវ​(​រាជធានី​ភ្នំពេញ​) ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu