Ad Code

អ្នកបើកបរ​អ៊ីតាលី​ បាន​ប្លន់​និង​ដុត​ឆេះ​រថយន្ត​ដឹក​សិស្ស



កាលពី​ថ្ងៃ​ពុធ ប៉ូលិស​អ៊ីតាលី​បាន​ជួយសង្គ្រោះ​កុមារ​ចំនួន​៥១​នាក់​ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​សិស្ស​របស់​ពួកគេ​ដែល​ត្រូវបាន​ស្រោច​ដោយ​សាំង​និង​ដុត​ឆេះ​នៅក្នុង​ការតវ៉ា​មួយ​ចំពោះ​ការស្លាប់​របស់​ជនអន្តោប្រវេសន៍​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

កុមារ​មួយចំនួន​ត្រូវបាន​ចង​អំឡុង​ភាពវឹកវរ​រយៈពេល​៣០​នាទី​ដែល​គេ​បានឃើញ​រថយន្ដ​ដឹក​សិស្ស​បុក​ចូល​រថយន្ត​ធុន​តូច​មួយគ្រឿង​ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​ដោយ​ប៉ូលិស​បន្ទាប់ពី​កុមារ​ម្នាក់​អាច​ទូរស័ព្ទ​ទៅរក​ជំនួយ​បាន​។ ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​នរណាម្នាក់​រងរ​បួស​ធ្ងន់​ទេ​។​

រដ្ឋអាជ្ញា​ក្រុង Milan លោក Francesco Greco បាន​ថ្លែងថា “​វា​ជា​អព្ភូតហេតុ​មួយ វា​អាចជា​ការសម្លាប់​រង្គាល​។ ប៉ូលិស​បាន​ចូល​អន្តរាគមន៍ ទប់ស្កាត់​រថយន្តក្រុង​និង​នាំ​ក្មេងៗ​ចេញ​”​។​

លោក Greco បាន​បន្ថែមថា លោក​មិនអាច​បដិសេធ​ការភ្ជាប់​ទំនាក់ទំនង​ទៅនឹង​អំពើ​ភេរវកម្ម​ទេ​នៅក្នុង​ឧបទ្ទវហេតុ​នៅ​តំបន់ Milanese San Donato ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី​នេះ​។​

សិស្ស​ចំនួន​៥១​នាក់​នៅ​ឆ្នាំ​ទី​ពីរ​នៃ​អនុវិទ្យាល័យ​កំពុងតែ​វិល​ត្រលប់​មកពី​ការហាត់​ប្រាណ​វិញ​ដោយ​អមដំណើរ​ដោយ​មនុស្សពេញវ័យ​ចំនួន​៣​នាក់​នៅពេលដែល​អ្នកបើក​បរបាន​ផ្លាស់ប្តូរ​ផ្លូវ​ភ្លាមៗ​ដោយ​ប្រកាសថា គាត់​បាន​ចាប់​ពួកគេ​ទាំងអស់​ជា​ចំណាប់ខ្មាំង​។​

សិស្ស​ខ្លះ​បាន​ឲ្យ​ដឹងថា គាត់​និយាយថា​“​គ្មាន​នរណាម្នាក់​អាចមាន​ជីវិត​ចាក​ចេញពី​ទីនេះ​ទេ​”​។​
​ក្មេងៗ​ជាច្រើន​នាក់​និង​មនុស្សពេញវ័យ​ពីរ​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​ការ​ស្រូប​ផ្សែង​ខណៈ​អ្នកបើកបរ​ដែល​ត្រូវបាន​ចាប់ខ្លួន​ដែលជា​ជនជាតិ​អ៊ីតាលី​ដើមកំណើត​សេ​ណេ​ហ្គា​ល់​ក៏​ត្រូវការ​ការព្យាបាល​ផងដែរ​សម្រាប់​រលាកភ្លើង​។​

អ្នកបើកបរ​ដែលមាន​ប្រដាប់​ជាមួយ​ប្រេងឥន្ធនៈ​ពីរ​ដប​និង​ដែកកេះ​បាន​គំរាម​ក្មេងៗ យក​ទូរស័ព្ទ​របស់​ពួកគេ​ហើយ​ប្រាប់​មនុស្សពេញវ័យ​ឲ្យ​ចង​ពួកគេ​ជាមួយ​ខ្សែភ្លើង​។​

រដ្ឋអាជ្ញា Greco បាន​និយាយថា បុរស​នោះបាន​ទុក​កុមារ​ពីរ​នាក់​ឲ្យ​នៅ​ជិត​គាត់​។ រថយន្តក្រុង​បាន​បុក​រថយន្ត​ធុន​តូច​មួយគ្រឿង​ដែល​ក្នុងនោះ​ឪពុក​និង​កូនប្រុស​បានគេច​ចេញ​មុនពេល​វា​ផ្ទុះ​ឆេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu