Ad Code

កម្ពុជា ម៉ាឡេស៊ី វិនិយោគទុន​រួមគ្នា​សាងសង់​អគារ​ពាណិជ្ជកម្ម​ឈ្វី​ហ្វ ថោ​វ​វើCHIEF TOWER កម្ពស់​៤០​ជាន់​



ភ្នំពេញ ៖ ​អគារ​ពាណិជ្ជកម្ម​ឈ្វី​ហ្វ ថោ​វ​វើ CHIEF TOWER កំពស់​៤០​ជាន់​ក្នុងនោះ​មាន​ទីតាំង​ជា​កន្លែង​លក់រាយ​ចំនួន​២៥​ជាន់​និង​សណ្ឋាគារ​ចំនួន​១០​ជាន់​នឹងត្រូវ​សាងសង់ឡើង ក្រោម​គំរោង​វិនិយោគ​របស់ ក្រុមហ៊ុន​JS Property International Group​ដែល​បាន​បណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​JS &Partner និង​ក្រុមហ៊ុន​Chief Real Estate Development(Cambodia)Ltd និង​មាន​កិច្ចសហការ​​ជាច្រើន​ជាមួយ​ដៃគូ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មកពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី​និង​ហុងកុង​។​

ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​ពាណិជ្ជកម្ម​ឈ្វី​ហ្វ ថោ​វ​វើ CHIEF TOWER​ដែលមាន​ទីតាំង​ស្ថិតនៅ​ស្របតាម​បណ្តា​យ​មហាវិថី​ព្រះមុនីវង្ស​កែង​នឹង​ផ្លូវ​៣២២ សង្កាត់​បឹង​កេងកង​១​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៩​ក្រោម​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក DATO JACK YAP នាយក​គ្រប់គ្រង​JS Property លោក CHAU CHUNG KAI, PETER, Founder and Chairman of Chief Bank រួម​និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

លោក DATO JACK YAP នាយក​គ្រប់គ្រង​JS Property បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រុមហ៊ុន​
JS Property International Group បាន​ប្រឡូក​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។​ផលប័ត្រ​ស្នូល​របស់​ក្រុមហ៊ុន​រួមមាន គំរោង​សាងសង់​ខុន​ដូ រោងចក្រ និង​សណ្ឋាគារ​។ ក្រុមហ៊ុន​មាន​គោលនយោបាយ​បន្ត​ការអភិវឌ្ឍន៍​ឥតឈប់ឈរ មិន​ត្រឹមតែ​លើ​បញ្ហា​បច្ចេកវិទ្យា​សំណង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បញ្ចូល​នូវ​និន្នាការ​ស្ថាបត្យកម្ម​ចុងក្រោយបង្អស់​ឲ្យ​ស្របទៅតាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ដែល​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​មានផ្ទះ​រស់នៅ​និង​ការិយាល័យ​ជាមួយនឹង​តំលៃ​សមរម្យ​។​

Chief Tower ត្រូវបាន​បង្កើត​ឡើងជា​ពិសេស​សំរាប់​អាជីវកម្ម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក៏ដូចជា​ជួយ​ទ្រទ្រង់​ដល់​ប្រភេទ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​ទាំងអស់​។​ភ្ជាប់​ជាមួយនឹង​ការធានារ៉ាប់រង​របស់​ខ្លួន Chief Tower ក៏មាន​ផ្តល់ជូន​នូវ​សំភារៈ​បរិក្ខារ​ដែលមាន​គុណភាព​ខ្ពស់ បណ្តាញ​ទំនាក់ទំនង​រួម​និង​ទីតាំង​សំរាប់​ពិភាក្សា​លើ​គម្រោង​ផ្សេងៗ​។​ក្រុមហ៊ុន JS Property International បានជ្រើសរើស​យក​ទីតាំង​បឹង​កេងកង​១BKK1 ដើម្បី​សាងសង់​អគារ Chief Tower ពីព្រោះ​វា​ជាទី​តាំង​ល្អ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ ហើយក៏​ជាទី​តាំង​ដែលមាន​បណ្តាញ​ត​ភ្ជាប់​ទៅគ្រប់​ទីកន្លែង​នៅ​កណ្តាល​ក្រុងភ្នំពេញ ដែល​ជាប់​នឹង​មហាវិថី​ព្រះមុនីវង្ស ។​វា​ជាទី​តាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត សំរាប់​អគារ​ពាណិជ្ជកម្ម​ជាមួយនឹង​អាស័យដ្ឋាន​អាជីវកម្ម​ដ៏​មាន​កិត្យានុភាព​ផងដែរ​។​

លោក លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​មានប្រសាសន៍​សំដែង​នូវ​ការអបអរសាទរ វាយតំ​លៃ​ខ្ពស់​និង​សូម​គាំទ្រ​នូវ​ការសំរេចចិត្ត​របស់​ក្រុមហ៊ុន JS Property International ក្នុងការ​វិនិយោគ​សាងសង់​គម្រោង​អគារ​ពាណិជ្ជកម្ម​មានកំ​ពស់​៤០​ជាន់​ដ៏​ល្អ​ប្រណីត​នៅលើ​ទីតាំង​ខាងលើនេះ​។​លោក​បន្តថា​គំរោង​នេះ​នឹងចូលរួម​លើកមុខ​មាត់ សោ​ភណ្ឌ​ភាព​របស់​រាជធានី​ភ្នំពេញ មួយ​កំ​រឹត​បន្ថែមទៀត និង​ជាការ​បញ្ជា​ក់នូវ​ជំនឿ​ទុកចិត្ត​របស់​អ្នកវិនិយោគ​លើ​សក្តានុពល សេដ្ឋកិច្ច​និង​ទីផ្សារ​វិស័យ​សំណង់ អចល​ទ្រព្យ​របស់​កម្ពុជា​និង​ជាការ​ឆ្លើយតប នឹង​ស្ថានភាព​តម្រូវការ​នៃ​ការអភិវឌ្ឍន៍​នគរូបនីយកម្ម​របស់​សង្គម​កម្ពុជា​ផងដែរ​។​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​ពាណិជ្ជកម្ម​ឈី​ហ្វ ថោ​វ​វើ ក៏បាន​សំដែង​នូវ​ការស្វាគមន៍​និង​អបអរ​ចំពោះ​ក្រុមហ៊ុន JS Property International ដែល​បានដាក់​ទុនវិនិយោគ​យ៉ាងច្រើន​ក្នុងការ​កសាង​អគារ​ពាណិជ្ជកម្ម​CHIEF TOWER នេះ​ឡើង ជាមួយនឹង​ការផ្តល់សេវា​កម្មពាក់​ព​ន្ធ័​ផ្សេងៗ សំរាប់​ការធ្វើ​ធុរកិច្ច ការ​ស្នាក់នៅ និង​ការធ្វើ​អាជីវកម្ម នានា ប្រកបដោយ​ភាពងាយស្រួល​និង​ស្តង់ដារ​ខ្ពស់​។​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​នូវ​ជំនឿ ទុកចិត្ត​ដ៏​មុតមាំ​របស់​វិនិយោគិន មកលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការគិតគូរ​ដ៏​ឈា្ល​សវៃ របស់​វិនិយោគិន ចំពោះ​ទីផ្សារ​កម្ពុជា​ដែល​កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​និង​ប្រកបដោយ​ភាព​ទាក់ទាញ​ថែមទៀត​។​”​ខ្ញុំ ជឿជាក់ថា ក្រុមហ៊ុន JS Property International នឹង​កសាង​អគារ​ពាណិជ្ជកម្ម​Chief Tower នេះ​ឲ្យ​ក្លាយជា​អគារ​គំរូ ដោយ​រួម​ប​ញ្ជូ​ល​នូវ​ទិដ្ឋភាព​សំខាន់ៗ​នៃ​អគារ​ឆ្លាត​វៃ ទាំង​គុណភាព​បច្ចេកទេស ទាំង​សោ​ភណ្ឌ​ភាព ប្រកបដោយ រចនាបថ ដែល​ឆ្លុះបញ្ចាំង​ពី វប្បធម៌ អា​រិ​យ​ធម៌ ខ្មែរ មាន​ដំណោះស្រាយ​បច្ចេកវិទ្យា​សំរាប់​ធានា នូវ​សន្តិសុខ និង​សុវត្ថិភាព ព្រមទាំង​ស្តង់ដារ បរិស្ថាន​សំរាប់​ធានា​កិច្ច​គាំពារ​បរិស្ថាន អនាម័យ និង​សុខុមាលភាព ដូចជា​រៀបចំ​ប្រព​ន្ធ័​លូ​បង្ហូរ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​លំហរ​បៃតង​សមស្រប​ជាដើម​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu