កំពង់ចាម ៖ សពបុរសម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ នៅចំណុចត្រពាំងរូង នៅក្នុង ភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់ពីទៅឆក់ត្រី ហើយបាត់ខ្លួនមួយយប់ បង្កអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
ប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះខាងលើឈ្មោះ យី ឡឹម ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិស្រឹង្ក ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានទៅឆក់ត្រីនៅ ចំណុចកើតហេតុខាងលើ កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ហើយបាត់មិនឃើញត្រឡប់មកផ្ទះវិញ។
លុះដល់ថ្ងៃទី៥ ខែមីនាឆ្នាំ២០១៩ វេលាម៉ោង ៥និង ៣០នាទី ព្រឹក ប្រពន្ធបាត់ប្តីយូរពេកក៏ពឹងបងប្អូនអោយទៅជួយរក ហើយបានឃើញជនរងគ្រោះ ដេកស្លាប់នៅកន្លែងកើតហេតុ រួចក៏នាំគ្នាយកសពមកផ្ទះតែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ យើង បានបង្កើតគណៈកម្មការចម្រុះមាន ក្រុមប្រឹក្សាឃុំទំនប់ មេភូមិស្រឹង្ក នាយផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ ដោយបានពិនិត្យសាកសព ឃើញថា លើផ្នែកក្បាល ដងខ្លួនពុំមានស្លាកស្នាមអ្វីទេ តែនៅលើកដៃស្តាំមានស្នាមខ្លោច១កន្លែង។
គណៈកម្មការចម្រុះ បានឯកភាពគ្នាថា សាកសពដែលមានឈ្មោះខាងលើពិតជាបានស្លាប់ ដោយសារទៅឆក់ត្រី ហើយរអិលជើងដួលបណ្ដាលឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន ពុំមាន ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ។
បន្ទាប់ពីគណៈកម្មការពិនិត្យចប់សព្វគ្រប់ យើងបានប្រគល់សាកសព ជូនក្រុមគ្រួសារនៃសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments