ឧត្តរមានជ័យ ៖ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង០៨និង៣០នាទី ដល់ម៉ោង០៩និង០០នាទី នៅបន្ទាយឈុតខ្មៅថៃកងរយ២៣០៩ ទល់មុខច្រកអន្តរជាតិជាំ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានការណាត់ជួបប្រជុំថ្នាក់កងអនុសេនាធំជួរមុខរវាងកងកម្លាំងកម្ពុជា និងកងកម្លាំងថៃ។
សមាសភាពចូលរួមមាន ខាងកម្ពុជា កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ជាំ វរៈ៩០៥ ចំនួន០៤នាក់ដឹកនាំដោយលោកអនុសេនីយ៍ទោ ស្រឿប ស្រឹក នាយប៉ុស្តិ៍ជាំ និង លោកអនុសេនីយ៍ត្រី អាង រ៉ានី នាយរងប៉ុស្តិ៍ភ្នំត្បាល់។ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃប្រចាំច្រកអន្តរជាតិជាំ ១នាក់។ កម្លាំងP,M ចំនួន១នាក់។
មេបញ្ជាការកងល្បាតទី២,៣ និងទី៤ ដឹកនាំរួមដោយ លោកវរសេនីយ៍ត្រី សុខ ឈឿយ មេបញ្ជាការកងល្បាតទី២ វរះ៤០៣ យោធភូមិភាគទី៤។
ភាគីថៃ ទាហានឈុតខ្មៅចំនួន១១នាក់ ប៉ារ៉ា០១នាក់ ទំនាក់ទំនងថៃ កម្ពុជា ចំនួន០២នាក់ ដឹកនាំដោយ លោកព្រឹន្ទបាលឯក ណុបផន ឃីកសាឡាំង មេបញ្ជាការរងឈុតខ្មៅកងរយ២៣០៩។
ខ្លឹមសារ បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្និទ្ធស្នាលថែមទៀតរវាងកងកម្លាំងអង្គភាព ដែលនៅទល់មុខគ្នា។
ខាងកម្ពុជា សំណូមពរ ខាងថៃ បើឃើញប្រជាជនឆ្លងដែនខុសច្បាប់ សូមកុំបាញ់ឲ្យចាប់បញ្ជូនមកវិញ ខាងថៃ ឯកភាព។
នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ភាគីកម្ពុជា និងភាគីថៃ បានចូលរួមសម្អាតបរិស្ថានរួមគ្នានៅជុំវិញចំណុចបង្គោលសីមាលេខ១៕
Source: Kampuchea Thmey Daily
0 Comments