Ad Code

លាភ រដ្ឋា និង ឌឿ​ក គែន ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​CARABAO ៥៧ គ​.​ក្រ​



លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ និង អ្នក​ប្រដាល់​ថៃ ឌឿ​ក គែន​(Deuk Ken) ពួកគេ​ទាំងពីរ​ នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​បានឈ្នះ​លើ​គូប្រកួត ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ ក្នុង​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់​៥៧​គីឡូក្រាម លើ​សង្វៀន​SEATV កាលពី​ថ្ងៃ​ទី​០៩​ ខែ​មីនា ឆ្នាំ​​២០១៩ នោះ។​

លាភ រដ្ឋា គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ យ៉​ត វ៉ាន់ឌី (Yorth Vandy) ក្នុង​ទឹក​ទី​៥ ដែល​នេះ​ជា​សំណាង​ល្អ​របស់​ លាភ រដ្ឋា ព្រោះ​បើ​គេ​មិនអាច​ផ្ដួល ​យ៉​ត វ៉ាន់ឌី មុន​បញ្ចប់​ទឹក​៥​បាន​នោះ​ទេ នោះ​គេ​នឹង​ត្រូវ​ចាញ់​ប្រៀប​ វ៉ាន់ វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយសារ​ វ៉ាន់ វឿន គេ​ក៏​ឈ្នះ​៤​ប្រកួត​ដូចគ្នា​ដែរ គ្រាន់តែ​ចាញ់​ឈ្នះ​រឿង​ផ្ដួល​គូប្រកួត​ក្នុង​ទឹក​ប៉ុណ្ណោះ។​

​អ្នក​ប្រដាល់​ថៃ យ៉​ត វ៉ាន់ឌី ដែល​វាយ​ចាញ់​៣​ប្រកួត​ទៅហើយនោះ ក្នុងការ​ប្រកួត​ជាមួយ​ លាភ រដ្ឋា បែរជា​វាយ​ល្អ​ និង​ចង់​ឈ្នះ​លើ​ លាភ រដ្ឋា ថែមទៀត។ តែ​ជា​អកុសល ក្នុង​ទឹក​ទី​៥ ត្រូវ​ លាភ រដ្ឋា ទាត់​ខូច​ជើងឆ្វេង ធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ បោះបង់ចោល​ការប្រកួត ជាហេតុ​នាំ​ឲ្យ​ លាភ រដ្ឋា បាន​ឡើងទៅ​ផ្ដាច់ព្រ័ត្រ។

ចំណែក អ្នក​ប្រដាល់​ថៃ​ឌឿ​ក គែន​(Deuk Ken) គេ​ក៏​ត្រូវបាន​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​ដែរ ដោយ​ជួប​ជាមួយ​លាភ រដ្ឋា បន្ទាប់ពី​គេ​បាន​ឈ្នះ​ដៃគូ​ គឺ​អ្នក​ប្រដាល់​កម្ពុជា​ តា​ញ់ មករា សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ដោយ​ស្វ័យប្រវត្តិ​នោះ។ តា​ញ់ មករា គេ​ចាញ់​ដោយសារតែ​រក្សា​ទម្ងន់​មិនបាន មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការប្រកួត។

ក្នុងចំណោម​អ្នក​ប្រដាល់​៤​រូប​ ដែល​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ គឺ​មាន​តែ​ ឌឿ​ក គែន ម្នាក់​គត់​ ដែល​បាន​ឈ្នះ​១​ប្រកួត ទោះបី​ជា​ការ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ក្តី។ ​ថៃ​៣​នាក់​ផ្សេងទៀត សុទ្ធតែ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ខ្មែរ​ទាំងអស់ គ្មាន​ម្នា​ក់ ណា​បានឈ្នះ​នោះ​ទេ។​ ដូច្នេះហើយ ទើប​ជា​សំណាង​របស់​ឌឿ​ក គែន ដែល​បាន​ឈ្នះ​លើ ​តា​ញ់ មករា​ ដោយ​ស្វ័យប្រវត្តិ​នោះ។

សូមបញ្ជាក់ថា រូបមន្ត​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​នៅ​SEATV​នេះ គឺ​ពុំមាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ។ ពោលគឺ​គេ​តម្រូវ​ជ្រើសរើស​យកតែ​អ្នក​លេខ​១ ក្នុង​ពូ​ល​ខ្មែរ​ម្នាក់ និង​លេខ​១​ក្នុង​ពូ​ល​ថៃ​ម្នាក់​ប៉ុណ្ណោះ សម្រាប់​ឡើងទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ។​

ដូច្នេះ​លាភ រដ្ឋា និង ឌឿ​ក គែន ពួកគេ​ទាំងពីរ នឹងត្រូវ​ជួប​ប្រកួត​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដើម្បី​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​ទម្ងន់​៥៧​គីឡូក្រាម ​នាពេលខាងមុខ។​

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា អ្នក​ប្រដាល់​ថៃ​ ឌឿ​ក គែន ទោះបីជា​មិនបាន​ប្រកួត​ជាមួយ​ តា​ញ់ មករា ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ក៏ដោយ ក៏​នៅតែ​ត្រូវគេ​តម្រូវ​ឲ្យ​ធ្វើ​ការប្រកួត​ជាមួយ​ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដែរ។ ឯ​ លទ្ធផល​នោះ គឺ​ឌឿ​ក គែន​វាយ​ចាញ់​ លីន វិ​រៈ ក្នុង​ទឹក​ទី​២ ដោយ​ត្រូវ ​វិ​រៈ វាយ​ឲ្យ​សន្លប់​ដោយ​កែង​នោះ។

ចំណែក​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​វិញ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​ផ្ដួល ​ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ក្នុង​ទឹក​ទី​២ ដោយ​ការ​ទាត់​បក​ក្រោយ​(​នាគ​វ័ធ​កន្ទុយ​)​ចាំ​គុម្ព​ថ្គាម​ ព​ន្លែ​ត បណ្ដាល​ឲ្យ​ ព​ន្លែ​ត ​ដួល​សន្លប់ លែង​ក្រោយ។​ រឿន សុខលី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​វាយ​ឈ្នះ​ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។

•ធឿន ធី ធ្លាក់​ជា​ស្ថាពរ​ ក្រោយ​ចាញ់ Chhav Vallit ឯ លន បញ្ញា ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​ក្រោយ​ឈ្នះ​Yorth Katangyou ក្នុង​ជម្រុះ​ជុំ​ចុងក្រោយ​

ក្រោយពី​បញ្ចប់​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ នៃ​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Wurkz​ ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV កាលពី​រសៀល​ថ្ងៃអាទិត្យ​ ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៩ អ្នក​ប្រដាល់​កម្ពុជា​ ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ត្រូវ​បាន​ធ្លាក់​ជា​ស្ថាពរ បន្ទាប់ពី​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Chhav Vallit ក្នុង​ទឹក​ទី​៣​នោះ។​

ចំណែក អ្នក​ប្រដាល់​កម្ពុជា លន បញ្ញា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​វិញ គេ​ត្រូវ​បាន​ឡើង​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ ក្រោយពី​រូបគេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Yorth Katangyou ដោយ​ពិន្ទុ​ដាច់​នោះ។​

ទោះបី​ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​ជើងឯក​Wurkz​ ទម្ងន់​៦០​គីឡូក្រាម​នេះ នៅសល់​មួយ​សប្ដាហ៍​ទៀត​ក្តី ក៏​ពូ​ល​កីឡាករ​ខ្មែរ​រក​ឃើញ​អ្នក​លេខ​១ ​ក្នុង​ពូ​ល​រួចទៅហើយ​ដែរ គឺ​លន បញ្ញា ហ្នឹងឯង​ ដែល​ឡើង​ទៅ​នោះ ព្រោះ​៤​ប្រកួត ​គេ​ឈ្នះ​៣​ ចាញ់​១ ដែល​អ្នក​ប្រដាល់​២​រូប​បូក​ទាំង​ ធឿន ធី​ ទៀត ពុំ​អាច​រក​ពិន្ទុ​ស្មើ​គេ​បាន​ឡើយ។ តែ​សម្រាប់​ពូ​ល​កីឡាករ​ថៃ នៅ​មិន ទាន់​ដឹង​ថា ​នរណា​បាន​ឡើង​នោះ​ទេ ព្រោះ​នៅ​ប្រទាញប្រទង់​គ្នា ​រវាង​ Chhai Yo និង Supper Man។​

ដោយឡែក ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ឡុង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ប្រកួត​ចាញ់ ព្រឿង សុ​ចើ​ត អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ដោយ​ពិន្ទុ។ អេ រាជ​សីហ៍ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ឈ្នះ ឡុង និមិត្ត​អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ទឹក​ទី​៤។

•​ម៉ឺន មេ​ឃា ផ្ដួល​អ្នក​ប្រដាល់​ថៃ​ចេ​ន សឹក ក្នុង​ទឹក​ទី​២
​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​វ័យក្មេង ម៉ឺន មេ​ឃា ក្លិប​អេ​ភូ​ថង​កីឡា ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ចេ​ន សឹក (Chen Sak) នៅក្នុង​កម្មវិធី​ប្រដាល់ Boostrong Fighter On Fire លើ​សង្វៀន​SEATV ថ្ងៃទី​១០​ ខែ​មីនា ឆ្នាំ​២០១៩​នោះ បានទទួល​ជ័យជម្នះ​ក្នុង​ទឹក​ទី​២។

ម៉ឺន មេ​ឃា បាន​ប្រើ​កណ្ដាប់ដៃ​ ដាល់ ចេ​ន សឹក ឲ្យ​សន្លប់​លើ​រេញ។ ចេ​ន សឹក គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​នៅឡើយ​ទេ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​ម៉ឺន មេ​ឃា សន្ធាប់​ដាល់​រហូត​ដល់​ត្រូវ​ដួល​សន្លប់​លែង​ក្រោក​តែម្តង។ ចេ​ន សឹក នេះ មាន​កម្ពស់​ប្រហាក់ប្រហែល ម៉ឺន​ មេ​ឃា គឺ​១,៧១​ម៉ែត្រ ខណៈ​ដែល ​មា​ឃា​១,៧០​ម៉ែត្រ ហើយ​កំណត់ត្រា​ប្រកួត​ក៏​ច្រើនជាង​ មេ​ឃា គឺ​៥៧​លើក ឈ្នះ​៤៥​លើក ចាញ់​១២​លើក មិនដែល​ស្មើ។

ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ចាញ់​ ឃឹម ពេជ្រ​ចិន្តា អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ខណ្ឌ​ទួលគោក ដោយ​ពិន្ទុ។​ ឯ សំខាន់ ប៉ាវ​ចិន អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក៏​ប្រកួត​ចាញ់ ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី ក្នុង​ទឹក​ទី​១​ដែរ។​ ហើយ​ អេ​លី​ត សុវណ្ណ​ម៉ា​យ អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ វាយ​ចាញ់ ​សល់ ស្រស់ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ដោយ​ពិន្ទុ៕


​ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu