Ad Code

មនុស្ស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើ​តហេតុ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ចំណុច​ភ្លើង​ស្តុប​មុខ​ផ្សារ​ពួក



សៀមរាប ៖ លោក​វរសេនីយ៍​ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថ​យន្ត​បុក​ម៉ូតូ លើ​ផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​ភ្លើងស្តុប មុខ​ផ្សារ​ពួក ក្បែរ​រូប​សំណាក​យាយ​កាន់​កណ្ដៀវ ស្ថិត​ក្នុង​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក បណ្ដាល​ឲ្យ​មនុស្សម្នា​ក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

លោក​អធិការ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​នេះ គឺ​រថយន្ត​ម៉ាក Isuzu ពណ៌ស ពាក់​ស្លាក​លេខ សៀមរាប 3A - 1758 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយពេល​កើតហេតុ​បាន​រត់​គេច​ខ្លួន បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​ចំណុច​ភ្លើងស្តុប បាន​បត់​ស្ដាំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​2007 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1A-9427 បើកបរ​ដោយ ​ឈ្មោះ សាន់ សា​មឿ​យ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បត់​ស្តាំ​ស្របគ្នា​ជា​មួយ​នឹង​រថយន្ត។

ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ ដើម្បី​កសាង​សំណុំ​រឿង និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មាន​រថយន្ត និង ម៉ូតូ ដែល​ខូចខាត​ស្រាល​ដូចគ្នា យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រីឯ​សាកសព​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu