Ad Code

កងកម្លាំង​ស៊ី​រី​ដែល​គាំទ្រ​ ដោយ​អាមេរិក​បន្ត​ការវាយប្រហារ​ឡើងវិញ​លើ​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម IS



កងកម្លាំង​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពេលវេលា​គឺ​អស់ហើយ​សម្រាប់​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​ដែល​កំពុង​តស៊ូ​នៅក្នុង​មូលដ្ឋាន​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​របស់​ពួកគេ​ហើយ​កងកម្លាំង​បាន​បន្ត​ការ​វាយលុក​របស់​ពួកគេ​ឡើងវិញ​នៅ​ទីនោះ។

ក្រុម​ជ្រុលនិយម​នេះ​ធ្លាប់បាន​គ្រប់គ្រង​លើ​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ប៉ុន្ដែ​ចាប់តាំងពី​ពេលនោះ​មក ពួកគេ​បាន​បាត់បង់​ដី​ទាំងអស់នោះ​លើកលែងតែ​មូលដ្ឋាន​តាម​មាត់ទន្លេ​នៅក្នុង​ភូមិ Baghouz ប៉ុណ្ណោះ។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) បាន​ពន្យឺត​យុទ្ធនាការ​រយៈពេល​រាប់​ខែ​របស់ខ្លួន​ប្រឆាំងនឹង​ក្រុម IS នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​និង​ជន​ជី​ហា​ដដែល​ចុះចាញ់​ជាច្រើន​នាក់​អាច​ចាក​ចេញពី​តំបន់​ដែល​ដួលរលំ​នេះ​បាន។

ប៉ុន្តែ​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​ពួក​ឃើ​ដដែល​ត្រូវបាន​គាំទ្រ​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ថ្ងៃ​ផុតកំណត់​សម្រាប់​ការចុះចាញ់​បាន​កន្លងផុត​ទៅហើយ ហើយ​ការវាយលុក​នឹង​បន្ត​ឡើងវិញ​។​

អ្នកនាំពាក្យ​របស់ SDF លោក Adnan Afrin បាន​និយាយថា “​យើង​មិន​បានឃើញ​ចលនា​ជន​ស៊ីវិល​ណាមួយ​នៅ​ខាងក្នុង​ទេ​ដូច្នេះ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​បាន​បន្ត​ប្រតិបត្តិការ​យោធា​របស់​ពួកគេ​ប្រឆាំងនឹង​ក្រុម​នេះ​ឡើងវិញ”។

ប្រធាន​ការិយាល័យ​ព័ត៌មាន​របស់​ SDF លោក Mustefa Bali បាន​និយាយ​ថា ការវាយប្រហារ​ពី​អាកាស​បាន​ចាប់ផ្តើម​ឡើង​ជាថ្មី​ម្តង​ទៀត​លើ​ទីតាំង​របស់​ក្រុម IS ហើយ​យុទ្ធជន​នៃ​ភាគី​ទាំងពីរ​កំពុង​ជាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ដោយ​ហិង្សា។

លោក​បាន​និយាយ​មុន​នេះ​ នៅ​លើ​បណ្តាញ​សង្គម Twitter ថា “​ពេលវេលា ​ដែល​យើង​ផ្តល់​ឲ្យ​ក្រុម ISIS ដើម្បី​ចុះចាញ់​គឺ​បាន​ចប់​ហើយ​”​។ លោក​បន្តថា “​កងកម្លាំង​របស់​យើង​បាន​ទទួល​ការ​បញ្ជា​ឲ្យ​មាន​សកម្មភាព​យោធា​ដើម្បី​បញ្ចប់​ក្រុម​ភេរវករ​នៅ​ក្នុងភូមិ Baghouz ដែលជា​ភូមិ​មួយ​ស្ថិត​នៅក្បែរ​ព្រំដែន​អ៊ីរ៉ាក់​”​។​
គួរ​បញ្ជាក់​ថា យោង​តាម​ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹងថា ចាប់តាំង​ពី​ខែ​ធ្នូ​មក​ មនុស្ស​ជិត​៥៩,០០០​នាក់​បាន​ចាក​ចេញពី​មូលដ្ឋាន​ក្រុម IS ចុងក្រោយបង្អស់​ហើយ​ប្រហែល​មួយ​ភាគ​ដប់​នៃ​ពួកគេ​គឺជា​ជនសង្ស័យ​ជី​ហាដ​និយម៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu