មិនទាន់បានមួយសប្តាហ៍ផងកម្មវិធី Pre-order OPPO F11 Pro មានចំនួនកើនឡើងយ៉ាងលើសលប់ហួសពីការរំពឹងទុក រហូតដល់ថ្នាក់ម្ចាស់ហាងលក់ទូរស័ព្ទ OPPO មួយចំនួនបានធ្វើការជូនដំណឹងមកកាន់ក្រុមហ៊ុនស្តីពីការស្នើរសុំទទួលការកម្មង់ទូរស័ព្ទបន្ថែមទៀត ដើម្បីលក់បន្តទៅឲ្យអតិថិជនរបស់ពួកគេ ដែលបានធ្វើការ Pre-Order F11 Pro នេះបើយោងតាមការឲ្យដឹងរបស់ម្ចាស់ហាងទាំងនោះកាលនៅព្រឹកមិញនេះ។
អ្នកលក់បន្តថា មានអតិថិជនយ៉ាងច្រើនដែលមកកាន់ហាងលក់ទូរស័ព្ទរបស់ពួកគេ ដើម្បីធ្វើការ Pre-Order បន្ថែម ត្រូវត្រលប់ទៅផ្ទះវិញគួរឲ្យសោកស្តាយ ដែលធ្វើឲ្យម្ចាស់ហាងទាំងអស់មានភាពពិបាកក្នុងការឆ្លើយតបជាមួយអតិថិជនរបស់ពួកគេបានទាន់ពេលវេលា។ យោងតាមម្ចាស់ហាង បានបន្តទៀតថានៅថ្ងៃស្អែក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ នេះ អតិថិជនដែលបានធ្វើការ Pre-Order OPPO F11 Pro នឹងទទួលបានទូរស័ព្ទ F11 Pro ភ្លាមៗពីហាងលក់ទូរស័ព្ទរបស់ពួកគេ នៅគ្រប់ទីកន្លែងទាំងអស់ ពីការPre-Order ដូច្នេះសូមលោកអ្នករួសរាន់ប្រញាប់ប្រញ៉ាល់ទៅកាន់ហាងលក់ទូរស័ព្ទ ដែលអតិថិជនបាន Pre-Order ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានទូរស័ព្ទ F11 Pro មកកាន់ក្នុងដៃភ្លាមៗ ។
ចំពោះអតិថិជនដែលមិនបានធ្វើការ Pre-Order F11 Pro សូមកុំព្រួយបារម្ភ ព្រោះទូរស័ព្ទ OPPO F11 Pro នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ពិតជាមិនធម្មតាមែនកូនពៅជំនាន់ក្រោយត្រកូល F រូបនេះ គឹ OPPO F11 Pro បានអង្រួនចិត្តអតិថិជនរហូតដល់ថ្នាក់មានការកម្មង់លើសលប់លើសដែនកំណត់ ដើម្បីធ្វើជាម្ចាស់របស់វាស្ទើរតែគ្រប់ៗគ្នា ព្រោះវាជាប្រភេទស្មាតហ្វូនដែលបានរចនាឡើងជាពិសេសសម្រាប់យុវវ័យជំនាន់ថ្មីដើមឆ្នាំ២០១៩នេះ។
OPPO F11 Pro មានចំណុចពិសេសមួយចំនួនដូចជា៖
- បំពាក់បច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0
- ថាមពលថ្ម 4000MAh គឺ Upgrade ជាងម៉ូឌែលមុនៗ សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ
- បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការ Scroll ហ្គេម Online មិនមានភាពទាក់ ឬ ស្ពឹកឡើយ
- Ram ទំហំ 6GB និង Romទំហំ 64GB
- អេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញFHD+ គ្មានចន្លោះឆក ដូចម៉ូឌែលមុនៗងាយស្រួលទស្សនាកម្មវិធីទូរទស្សន៍ និង វីដេអូផ្សេងៗមិនទាក់ភ្នែក
- កាមេរ៉ាភ្លោះផ្នែកខាងក្រោយទំហំ 48MPអមដោយកាមេរ៉ាបង្កប់ខ្លួន ដែលអាចផុសឡើងគ្រប់ពេលដែលោកអ្នកចង់ថត នៅចំកណ្តាលតែម្តង
- តម្លៃលក់ជាផ្លូវការគឺ 339$ ជាតម្លៃដែលអតិថិជនគ្រប់គ្នាអាចទទួលយកបាន បូកជាមួយនឹងគុណភាពវិញកប់ស៊េរីតែម្តង។
Source: Kampuchea Thmey Daily
0 Comments