នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នៅតែស្ថិតក្រោមសម្ពាធជុំវិញរឿងអាស្រូវពុករលួយមួយខណៈអ្នកតាក់តែងច្បាប់ម្នាក់បានលាលែងពីតំណែងហើយកញ្ចប់ថវិកាមុនការបោះឆ្នោតដែលមានបំណងដាក់ឥទ្ធិពលលើអ្នកបោះឆ្នោតសំខាន់ៗបានបង្ហាញថា ត្រូវបានផ្តល់តិចតួចពេកដើម្បីទប់ស្កាត់ដំណឹងអវិជ្ជមាន។
កញ្ចប់ថវិកាដែលលើកចុងក្រោយបំផុតគឺមុនការបោះឆ្នោតសហព័ន្ធខែតុលាគឺបានផ្តល់ការចំណាយថ្មីៗដល់អ្នកបោះឆ្នោតថ្នាក់កណ្តាលប៉ុន្តែមិនអើពើចំពោះសាជីវកម្មទេ។ វាក៏ផ្តល់តិចតួចផងដែរដល់ក្រុមសំខាន់ៗដូចជាអ្នកបោះឆ្នោតរាប់ពាន់នាក់ដែលបានគាំទ្រលោក Trudeau ក្នុងការបោះឆ្នោតរបស់ប្រទេសកាណាដាកាលពីឆ្នាំ២០១៥។
ការសម្រេចចិត្តរបស់សមាជិកសភាម្នាក់ក្នុងការលាលែងពីគណបក្សសេរីនិយមដែលកំពុងកាន់អំណាចគឺបានចោទជាបញ្ហាថ្មីមួយចំពោះរដ្ឋាភិបាលដែលមានជម្លោះរបស់លោក Trudeau ។
លោក Trudeau បានធ្វើការការពារចាប់តាំងពីថ្ងៃទី៧ខែកុម្ភៈមកលើការចោទប្រកាន់ដែលថា មន្ត្រីជាន់ខ្ពស់ដែលកំពុងធ្វើការឲ្យគាត់បានដាក់ឥទ្ធិពលលើអតីតរដ្ឋមន្ត្រីយុត្តិធម៌ដើម្បីធានាថា ក្រុមហ៊ុនសំណង់ SNC-Lavalin Group Inc បានជៀសវាងការកាត់ទោសករណីអំពើពុករលួយ។
វិបត្តិនយោបាយនេះបានគំរាមកំហែងដល់ឱកាសរបស់រដ្ឋាភិបាលក្នុងការជាប់ឆ្នោតជាថ្មី។ ការស្ទង់មតិបានបង្ហាញថា គណបក្សសេរីនិយមរបស់លោក Trudeau អាចចាញ់ឆ្នោតដោយសារផលប៉ះពាល់ពីការរីករាលដាលនៃរឿងអាស្រូវនេះ។
ការលាលែងពីតំណែងចុងក្រោយបំផុតនេះបានគ្របដណ្ដប់លើបញ្ហាថវិកាកាលពីថ្ងៃអង្គារដែលបានបែងចែកប្រាក់រវាងអ្នកចូលរួមថ្មីមួយចំនួនធំនិងជនជាតិកាណាដាដែលពេញចិត្តមួយចំនួនតូចដែលនៅសេសល់។
លោក Rob Edel ប្រធានមន្ត្រីវិនិយោគនៅក្រុមហ៊ុន Nicola Wealth Management បានថ្លែងថា រដ្ឋាភិបាលមិនបានប្តេជ្ញាកាត់បន្ថយឱនភាពថវិកាដែលមានទំហំធំជាងការសន្យារបស់គណបក្សសេរីនិយមទេ។ លោកបាននិយាយថា នេះគឺជារឿងនយោបាយជាជាងការសម្រេចចិត្តខាងសេដ្ឋកិច្ច។
គណបក្សអភិរក្សដែលជាបក្សប្រឆាំងដ៏សំខាន់បានវាយប្រហារលោក Trudeau ឥតឈប់ឈរលើរឿង SNC-Lavalin ហើយបានពណ៌នាថវិកានេះថាជាសំណូក៕ REUTERS
Source: Kampuchea Thmey Daily
0 Comments