Ad Code

WOW! OPPO បង្ហាញ​ខ្លូន F11 Pro ជា​ផ្លូវការ​ហើយ



ភ្នំពេញ ​៖ ​ជាការ​ពិតណាស់​ ក្រោយពី​មាន​ព័ត៌មាន​បែកធ្លាយ​ទាក់ទង​នឹង​ផលិតផល​ថ្មី F11 Pro ជា​ច្រើនដង​រួចមក​ កាលពី​យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុនទូរស័ព្ទ​OPPO ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស និង បង្ហាញខ្លួន​ជា​ផ្លូវការ នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ប្រាកដ​មែន នោះ​គឺ​ទូរស័ព្ទ F11 Pro ដ៏​ស្រស់​សង្ហា និង ដ៏​ទាក់ទាញ​បំផុត។

កម្មវិធី Launching Event នេះ គឺមាន​អ្នកចូលរួម​ច្រើន ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ដែល​រួមមាន​ក្រុមការងារ​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​OPPO​ទាំង​នៅ​កម្ពុជា និង ក្រៅប្រទេស ដែល​រួមមាន​បងប្អូន​ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ មាន​ក្រុម​តារា​តំណាង​ឲ្យ​ផលិតផល​ទូរស័ព្ទដៃ OPPO ទាំងបី​ដួង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​នៅ​កម្ពុជា គឺ​អ្នកនាង​ពេជ្រ​សោភា កញ្ញា​រ៉េត​ស៊ូ​ហ្សា​ណា និង លោក​Step, ក្រុម​តារា​ដៃគូ​សហការ​ផ្សព្វផ្សាយ​(KOL) ទូរស័ព្ទដៃ OPPO, ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ មកពី​គ្រប់​ស្ថាប័ន​ព័ត៌មាន ព្រមទាំង​ក្រុម​អ្នកគាំទ្រ​ផលិតផល​ទូរស័ព្ទដៃ OPPO ជាច្រើន​នាក់​ទៀតផង​ដែរ​។​

ក្នុងនោះ​ក៏មាន​កិច្ចសម្ភាសន៍​អំពី​ចំណាប់អារម្មណ៍​របស់​អតិថិជន​ដែលមាន​សំណាង​ទទួលបាន​ឱកាស​ចូលរួម ក្រោយពី​កម្មវិធី Blind Order F11 Pro ដែល​ជ្រើសរើស​ដោយ System របស់​ក្រុមហ៊ុន ហើយក៏​មានការ​ប្រកាស​តម្លៃ​លក់​ទូរស័ព្ទ F11 Pro ជា​ផ្លូវការ​ផងដែរ​។​

អ្វីដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​មា​ន​ការពេញចិត្ត និង ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ គឺ​ការ​រចនា Experience Zone របស់ F11 Pro ដែល​បាន​រៀបចំឡើង​យ៉ាង​ល្អឥតខ្ចោះ​ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់កាល​ពិតជា​ប្លែក និង បាន​បន្សល់ទុក​នូវ​អនុស្សា​រី​រយ៍​ជាច្រើន​ជាមួយគ្នា​មិនអាច​បំភ្លេចបាន ដោយ​ក្រុមហ៊ុន​OPPO នៅ​កម្ពុជា​បានរៀបចំ​រចនា​ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ រហូត​ចូលដល់​ទីតាំង​ប្រារព្ធ​ពិធី​តែម្តង​។

F11 Pro របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បានធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ទូទាំង​ពិភពលោក និង នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ​ការ​រចនា​រូបរាង​ថ្មី​របស់ F11 Pro មាន​ភាព​ប្លែក និង ទាក់ទាញ​ជាង​ម៉ូ​ឌែ​ល​មុនៗ​របស់ OPPO ទាំង​រូបរាង បច្ចេកវិទ្យា និង កម្លាំង​ម៉ាស៊ីន ជាពិសេស​គឺ ការថតរូប Portrait ច្បាស់​ឥត​ខ្ជោះ​នៅ​ទី​ងងឹត​។

ដូច​លោកអ្នក​ធ្លាប់បាន​ជ្រាប​ស្រាប់​ហើយ តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ OPPO នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា កូនពៅ​ត្រកូល F នៅ​ដើមឆ្នាំ​២០១៩​រូបនេះ មិន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ខកចិត្ត​នោះទេ ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ចង់បាន​រប​ស់​អតិថិជន​ជាក់ស្តែង និង ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទាំង​តម្លៃ និង គុណភាព​។
F11 Pro ដែល​នឹងត្រូវ​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា មាន​ពីរ​ពណ៌ គឺ ពណ៌ Thunder Black និង ពណ៌ Aurora Green ហើយ​OPPO F11 Pro មាន​ពាក្យស្លោក​ទូទៅ​ថា Brilliant Portrait in Low Light ដែល​មានន័យថា​Portrait ច្បាស់​ឥត​ខ្ជោះ​នៅ​ទី​ងងឹត ដែល​ញ៉ាំង​ឲ្យ​យើង​អស់​ក្តីបារម្ភ​ពី​បញ្ហា​បន្ថែម​ពន្លឺ ដោយសារតែ​វា​មាន កា​ម៉េ​រា​ភ្លោះ​ខាងក្រោយ​ទំហំ 48MP , និង កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុចកណ្តាល​ដ៏​ទាន់សម័យ​, វា​មាន​អេក្រង់​លាត​ពេញ​ពិតប្រាកដ​ទំហំ 6.5 Inch អម​មកជា​មួយកម្រិត​បង្ហាញ FHD+ , វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ថាមពល​ថ្ម 4000mAh , មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , ហើយ F11 Pro មាន​Ram ទំហំ​6GB និង Rom ទំហំ​64GB ថែម​ទៀតផង ដែល​ចំណុច​ទាំងអស់​នេះហើយ បាន​ជម្រុញ​ឲ្យ​អតិថិជន​ដែល​ស្រលាញ់​គាំទ្រ​ស្មា​ត​ហ្វូ​ន OPPO បាន​ចូលរួម​ធ្វើការ Blind Order F11 Pro ឬ ការ​កម្មង់​ទុក​មុន​ចំពោះ​ទូរស័ព្ទ F11 Pro យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​គ្មាន​ការរារែក​អ្វី​ឡើយ​។​

បន្ទាប់ពី​កម្មវិធី Blind Order និង Launching Event នេះ​ទៅ ក្រុមហ៊ុន OPPO បានបញ្ជាក់​ឲ្យ​ដឹងថា នឹងមាន​កម្មវិធី​បន្ត​ទៀត សម្រាប់​អតិថិជន​របស់​ពួកគេ នោះ​គឺ កម្មវិធី Pre-Order F11 Pro ដែលមាន​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃទី ២១ ដល់ ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៩ និង​កម្មវិធី First Sale F11 Pro នៅ ថ្ងៃទី ២៨ ខែ​មិនា ឆ្នាំ​២០១៩ នេះ​ផងដែរ សម្រាប់​អតិថិជន​ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមបញ្ជាក់ថា OPPO គឺជា​ក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខ​ក្នុង​ពិភពលោក ដោយ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ OPPO បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ទាំង​នៅក្នុង​តំបន់ និង អន្តរជាតិ​ប្រមាណ​ជា ៤០ ប្រទេស​រួចមកហើយ ដែលមាន មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចំនួន 6 នៅ​ទូទាំង​ពិភពលោក និង​មជ្ឈមណ្ឌល​រចនា​អន្តរជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុង​ស៍ ដែលមាន​ក្រុមការងារ​ប្រមាណ​ជាង 40.000 នាក់ ក្នុងការ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​ឥតឈប់ឈរ​នៅ​ជុំវិញ​ពិភពលោក​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu