Ad Code

មនុស្ស​រាប់ពាន់​នាក់ ​ប្រមូលផ្ដុំ​គ្នា​សម្រាប់​ទិវា ​Anzac Day ក្នុង​ប្រទេស​អូស្ត្រាលី​និង​នូវែល​ហ្សេ​ឡង់​ចំ​ពេល​មាន​សន្តិសុខ​តឹងរ៉ឹង



មនុស្ស​រាប់ពាន់​នាក់​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទូទាំង​ប្រទេស​នូវែ​លហ្សេ​ឡង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​គោរព​ដល់​អ្នកស្លាប់​ដោយសារ​សង្គ្រាម​ក្នុង​ពិធី​ពេលព្រឹក​ព្រហាម​នៃ​ទិវា Anzac Day ​ប្រចាំឆ្នាំ​ខណៈ​មានការ​រឹតបន្តឹង​សន្តិសុខ​ បន្ទាប់ពី​ការវាយប្រហារ​នៅ​ព្រះវិហារ​ទីក្រុង Christchurch​។លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​និយាយថា ការសម្លាប់​រង្គាល​កាលពី​ថ្ងៃទី​១៥​ខែមីនា​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៥០​នាក់​និង​រងរបួស​ជាច្រើន​នាក់​ បាន​បង្ហាញថា “​នៅតែមាន​ការបែងចែក​ជាច្រើន​នៅក្នុង​ពិភពលោក​”​។

ទិវា Anzac គឺ​កត់សម្គាល់​អំពី​ការ​ទៅដល់​របស់​កងទ័ព​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់​នៅឯ Gallipoli លើ​ឧបទ្វីប​ទួរគី​នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​១៩១៥​ក្នុង​យុទ្ធនាការ​សង្គ្រាមលោកលើកទី​ពីរ​ប្រឆាំងនឹង​កងកម្លាំង Ottoman ដែល​គាំទ្រ​ដោយ​ប្រទេស​អាល្លឺម៉ង់​។ ទាហាន​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់​ជាង​១០,០០០​នាក់​បាន​ស្លាប់​ប៉ុន្តែ​ដោយសារតែ​ការប្រយុទ្ធ​បាន​បរាជ័យ​ក្នុង​គោលបំណង​យោធា​របស់ខ្លួន វា​បាន​ផ្តល់នូវ​ការ​រំលឹក​ដល់​ភាពក្លាហាន​និង​មិត្តភាព​ជិតស្និទ្ធ​ដែល​ផ្សារភ្ជាប់​ប្រទេស​ទាំងពីរ​។ពិធី​ពេលព្រឹក​ព្រលឹម​ស្រដៀង​គ្នា​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី​។

​លោកស្រី Ardern បាន​និយាយ​នៅក្នុង​ទីក្រុង Auckland ថា “​រៀងរាល់​ទិវា Anzac យើង​បាន​ចំណាយ​ពេលវេលា​ដើម្បី​ឆ្លុះបញ្ចាំង​និង​ចងចាំ​”​។ ទន្ទឹម​នោះ លោកស្រី​បាន​អំពាវនាវ​ឲ្យ​មានការ​អនុវត្ត​ឡើងវិញ​ចំពោះ​គោលការណ៍​សេរីភាព ប្រជាធិបតេយ្យ​និង​សន្តិភាព​ដែល​ប្រទេស​នេះ​បាន​ប្រយុទ្ធ​ដើម្បី​នាំ​វា​មក​។

​លោកស្រី​បន្តថា ” ថ្មីៗ​នេះ សន្តិភាព​របស់​យើង​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដោយសា​ការវាយប្រហារ​ភេរវកម្ម​នៅក្នុង​ទីក្រុង Christchurch ។ នៅពេល​យើង​ជួបជុំគ្នា​ក្នុង​ទិវា Anzac នេះ យើង​ទទួលស្គាល់ថា នៅតែមាន​ការបែងចែក​ជាច្រើន​នៅក្នុង​ពិភពលោក​នាពេល​សព្វថ្ងៃ​នេះ​”​។​ ​ព្រះអង្គម្ចាស់ William របស់​ចក្រភព​អង់គ្លេស​បានមក​ដល់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មួយនា​ពេលព្រឹក​នៅ​ទីក្រុង Auckland មុនពេល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Christchurch ដើម្បី​ជួប​អ្នក​រស់រានមានជីវិត​ពី​ការវាយប្រហារ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu