Ad Code

ក្រុម Barcelona​បំបាក់​ក្រុម Man Utd១-០​ដោយសារ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Shaw​នៅ​ជើង​ទី​១​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​Champions League



ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona​បាន​យកឈ្នះ​ក្រុម Man Utd១-០​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League​របស់​ពួកគេ​នៅក្នុង​ទឹកដី Old Trafford​ដោយសារតែ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Luke Shaw​កាលពី​ថ្ងៃ​ពុធ។

កីឡាករ Luke Shaw​បានធ្វើ​ឲ្យ​បាល់​ផ្លាត​ពី​ការ​តែ​តបាល់​របស់​កីឡាករ Luis Suarez ចូលទៅក្នុង​សំណាញ់​ទី​ខ្លួនឯង​ក្រោយ​លេង​បាន​១២​នាទី​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម Barcelona​រកបាន​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​ចាំបាច់ ដែល​នឹងធ្វើ​ឲ្យ​ពួកគេ​មានប្រៀប​ខ្លាំង និង​ក្លាយជា​ក្រុម​ឈានមុខ​គេ​នៅ​ការប្រកួត​ជើង​ទី​២​។​

​ការ​តែ​តបាល់​របស់​ខ្សែប្រយុទ្ធ​អ៊ុយ​រុយ​ហ្គា​យ​ម្នាក់នេះ បាន​ផ្លាត​ត្រូវ​ស្មា​កីឡាករ Shaw ធ្វើ​ឲ្យ​ផុតដៃ​អ្នកចាំទី David De Gea ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​នាំមុខ ថ្វីត្បិតតែ​មន្ត្រី​រត់​ខ្សែបន្ទាត់​លើក​ទង់​ថា​ជា​បា​ល់អក​ហ្ស៊ើ​ក៏ដោយ ក៏​គ្រាប់​បាល់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្រោយពី​ពិនិត្យមើល​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល VAR​។

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយពី​ក្រុម Man Utd​បាន​ផ្លាស់ប្តូរ​ជោគវាសនា​រប​ស់​ខ្លួន​បាន​យ៉ាង​អស្ចារ្យ​នៅ​ជុំ​មុន​ជាមួយ​ក្រុម Paris St Germain នោះ ច្បាស់​ណាស់​ថា ក្រុម Barcelona​មិនអាច​មើលស្រាល​លើ​គូប្រកួត​មួយ​នេះ​បានឡើយ ហើយ​ក្រុម​របស់លោក Ole Gunnar Solskjaer នឹង​ប្រឹងប្រែង​លេង​អស់ពី​លទ្ធភាព​របស់​ពួកគេ​ជាក់​ជាពុំខាន​នោះឡើយ ដើម្បី​អាច​ឆ្លង​ផុត​បាន​។​

សូមបញ្ជាក់ថា ក្រុម Barcelona​មិន​ធ្លាប់​ដែលមាន​ប្រវត្តិ​ចាញ់​គេ​ម្តងណា​ឡើយ​នៅក្នុង​ទឹកដី​ខ្លួន​ចំនួន​៣០​ប្រកួត​កន្លងមកនេះ នៅ Champions League ចាប់តាំងពី​ឆ្នាំ​២០១៣​រហូតមក ខណៈដែល​ក្រុម Man Utd​បានបង្ហាញ​ទម្រង់​លេង​មួយ​ដែល​មិន​គំរាមកំហែង​ដូចគ្នា​ដល់​គូប្រកួត​អេ​ស្ប៉ា​ញ​របស់ខ្លួន​នៅ​ការប្រកួត​មួយ​នេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu