Ad Code

រដ្ឋមន្ត្រី​ទទួលបន្ទុក​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក Tokyo 2020 របស់​ជប៉ុន​ចុះ​ចេញពី​តំណែង​



រដ្ឋមន្ត្រី​ដែល​ទទួលបន្ទុក​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក Tokyo 2020 របស់​ប្រទេស​ជប៉ុន បាន​ចុះ​ចេញពី​តំណែង​របស់​លោក​កាលពី​ថ្ងៃ​ពុធ ក្រោយ​សេចក្តីអធិប្បាយ​ជាច្រើន ត្រូវបាន​គេ​មើលឃើញថា​ ជាការ​ឈឺចាប់​ចំពោះ​អ្នក​រស់រាន​ពី​រលក​យក្ស​ស៊ូណាមិ ឆ្នាំ​២០១១​។

ការ​ចុះ​ចេញពី​តំណែង​របស់លោក Yoshitaka Sakurada បាន​កើតមានឡើង​រយៈ​ពេល​៥០០​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ទីក្រុង​តូ​ក្យូ ធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិ​ការណ៍ Summer Games និង​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​ជប៉ុន បាន​ចុះ​ចេញពី​តំណែង​ដូចគ្នា ខណៈ​ពេល​ដែល​ក្រុម​អាជ្ញាធរ​បារាំង បាន​ស៊ើបអង្កេត​រូបគាត់​។



នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ហ្ស៊ី​ន​ហ្សូ អា​បេ បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក Sakurada បានស្នើ​សុំ​ចុះ​ចេញពី​តំណែង ក្រោយពេល​លោក​ធ្វើ​ឲ្យ​ឈឺចាប់​ជនរងគ្រោះ​ពី​ការរញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ ហើយ​លោក​ក៏​ព្រម​ទទួលយក​ការសម្រេចចិត្ត​នេះ​ផងដែរ​។

លោក​អា​បេ បាន​បន្ត​ថា លោក​សុំទោស​ចំពោះ​អនុសាសន៍​របស់លោក​ចំពោះ​ប្រជាជន​នៅក្នុង​តំបន់​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ ហើយ​លោក​សូម​ទទួលខុសត្រូវ​ចំពោះ​ការតែងតាំង​លោក Sakurada ជា​រដ្ឋមន្ត្រី​កីឡា​អូឡាំពិក​។

ទូរទស្សន៍ NHK បាន​រាយការណ៍​ថា ការ​ចុះ​ចេញពី​តំណែង​នេះដែរ ក្រោយ​លោក Sakurada បានធ្វើ​សេចក្តី​អធិប្បាយ​នៅ​ការជួបជុំ​មួយ ពី​ឥទ្ធិពល​របស់​ក្រុម​តំណាងរាស្ត្រ​ពី​តំបន់​គ្រោះ​គ្រោះ​ដោយសារ​គ្រោះមហន្តរាយ សំខាន់​ជាង​ការ​ស្តា​តំបន់​នោះ​ទៅទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu