ឧត្តរមានជ័យ ៖ នៅវេលាម៉ោ០១និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ លោក ប៉ែន កុសល្យ អភិបាលខេត្ត និង ឃិន ញ៉ាន អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ និងលោក អភិបាលស្រុក និងសមត្ថកិច្ចស្រុកទាំងបី បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈមួយចំនួន ចែកជូនគ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២១ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទីល្ងាច ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អំណោយដែលផ្តល់ជូននាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ឃីត០១កញ្ចប់ ថវិកា៥០,០០០រៀលផងដែរ។
ជាមួយគ្នានោះដែរ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដោយមិនគិតពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ហើយក៏មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។
លោក ប៉ែន កុសល្យ អភិបាលខេត្តបន្តថា ទោះបីអំណោយថ្ងៃនេះ មានចំនួនតិចតួចក្តី តែវាអាចដោះស្រាយនូវជីវភាពបានមួយរយៈពេលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments