Ad Code

ក្រុម​ទី​ពីរ​នៃ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ​ត្រូវ​បាន​ប្រទះឃើញ​នៅ​លើ​ឆ្នេរសមុទ្រ​ម៉ាឡេស៊ី



ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ចំនួន​៣៧​នាក់​ដែល​គេ​ជឿថា​ ជា​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ ត្រូវបាន​គេ​ប្រទះឃើញ​លើ​ឆ្នេរសមុទ្រ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ដែល​នេះ​ជាការ​មកដល់​ថ្មី​បំផុត​នៅ​ក្នុង​អ្វីដែល​អាជ្ញាធរ​ភ័យខ្លាច​ថា អាចជា​រលក​ថ្មី​នៃ​មនុស្ស​ដែល​ត្រូវបាន​គេ​រត់ពន្ធ​តាម​សមុទ្រ​។​

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​នាក់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​សបាន​ជិះទូក​ដើម្បី​ព្យាយាម​ទៅ​ឲ្យ​ដល់​ប្រទេស​ម៉ាឡេស៊ី​។​

កាលពី​ខែ​មុន ជនអន្តោប្រវេសន៍​ចំនួន​៣៥​នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ឆ្នេរ Sungai Belati ក្នុង​រដ្ឋ Perlis ភាគ​ខាងជើង​។​

ស្នងការ​ប៉ូលិស​រដ្ឋ​លោក Noor Mushar Mohamad បាន​ប្រាប់​រ៉​យ​ទ័​រថា កាលពី​ថ្ងៃ​ចន្ទ បុរស​៣៧​នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ជុំវិញ​ក្រុង Simpang Empat បន្ទាប់ពី​មកដល់​ឆ្នេរ​ខ្សាច់​ដូចគ្នានេះ​នៅ​ព្រឹក​ព្រលឹម​។​

លោក​បាន​បន្ថែមថា “​យើង​ជឿថា ពួកគេ​បានធ្វើ​ដំណើរ​តាម​ទូក​ធំៗ​មុនពេល​ត្រូវបាន​ផ្ទេរ​ទៅកាន់​ទូក​តូចៗ​នៅ​សមុទ្រ​ហើយ​ត្រូវបាន​គេ​នាំទៅ​កន្លែង​ផ្សេងៗ​គ្នា​”​។ លោក​បន្តថា បុរស​ទាំងនោះ​មាន​សុខភាព​ល្អ​ហើយ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អន្តោប្រវេសន៍​។​

យោងតាម​ភ្នាក់ងារ UN បាន​ឲ្យ​ដឹងថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០០,០០០​នាក់​បាន​ឆ្លងកាត់​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​នៅ​ឆ្នាំ​២០១៧​ដោយ​រត់គេច​ពី​ការបង្ក្រាប​របស់​កងទ័ព​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​របស់​ប្រទេស​យ៉ាន់​ម៉ា​។​

ប្រទេស​មី​យ៉ាន់​ម៉ា​ចាត់ទុក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​ឧបទ្វីប​ឥណ្ឌា​ហើយ​បាន​បង្ខំ​មនុស្ស​រាប់ម៉ឺន​នាក់​ឲ្យ​ទៅ​ជំរំ​កកកុញ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ចាប់តាំងពី​អំពើហិង្សា​បាន​វាយប្រហារ​តំបន់​នេះ​ក្នុង​ឆ្នាំ​២០១២​។​

ក្រុមមន្ត្រី​ជឿជាក់ថា ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ថ្ងៃ​ចន្ទ​គឺ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ឬ​បង់​ក្លា​ដែ​ស​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu