ភ្នំពេញ ៖ នេះពុំមែនទើបជាលើកទីមួយនោះទេ ដែលតារាសម្ដែងស្រីរាងតូចច្រឡឹងកំពុងក្ដោបបានឱកាសទីផ្សារសម្ដែងច្រើននិងគ្រងតំណែងជាតួឯកស្ទើរគ្រប់សាច់រឿងកញ្ញា ដួង ម៉ានិច ដែលបានថតរូបភាពសិចស៊ីស្រើបស្រាលបង្អួតសម្រស់បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបង្កការ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងដល់មហាជន។
ជាមួយគ្នានេះដែរកន្លងមក គេក៏នៅចាំបាន ដែរថាតារាសម្ដែងស្រីចាយសម្រស់ កញ្ញាដួង ម៉ានិច ក៏ធ្លាប់ទទួលរងការរិះគន់យ៉ាងចាស់ដៃនិងបាញ់ចាក់ស្រោចជាបន្តបន្ទាប់លើតារាស្រីរូបនេះ ស្ទើរងើបមុខមិនរួចផងដែរ ។ ខណៈមានខ្លះទៀតបានទទូចស្នើឲ្យក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ ត្រូវចាត់វិធានការក្តៅដើម្បីកោះហៅតារាស្រីរូបនេះទៅដុសក្អែលដើម្បីជាការព្រមាន លើសកម្មភាពនៃការស្លៀកសិចស៊ីសម្ញែងសាច់ខ្ចីផងនោះ។
យ៉ាងណាមិញគឺអំឡុងពេលដែលរងការរិះគន់បានបាញ់ចាក់ស្រោចយ៉ាងចាស់ដៃ មកលើតារាស្រីកញ្ញា ដួង ម៉ានិច កាលនោះនាងក៏បានចេញមុខបកស្រាយនិងសុំទោសមហាជនជាសាធារណៈម្តងហើយដែរចំពោះទង្វើដ៏គឃ្លើនរបស់នាងនិងបានសន្យាថានឹងបញ្ឈប់សកម្មភាពបែបនេះ។ ប៉ុន្តែផ្ទុយពីការសន្យាថ្មីៗនេះស្រាប់តែនាងថតរូបភាពសិចស៊ីស្រើបស្រាលធ្វើការបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់បង្កការចាប់អារម្មណ៍ជាថ្មី។
បើតាមការកត់សម្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា ដួង ម៉ានិច បច្ចុប្បន្នត្រូវបានគេសង្កេតឃើញថា មួយរយៈនេះនាងក៏កាន់តែគឃ្លើន និងចាប់ផ្តើមថតបង្ហោះរូបសិចស៊ី ជាច្រើនព្រមជាមួយការបង្អួតសម្រស់សាច់ដើមទ្រូង សាច់ភ្លៅបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងផ្ទុះការការរិះគន់ជាច្រើន។ ជាក់ស្តែងមុននេះបន្តិច តារាស្រី កញ្ញា ដួង ម៉ានិច បានទម្លាយរូបថតសិចស៊ីប្រមាណ៣សន្លឹកធ្វើឲ្យប្រុសស្រក់ទឹកមាត់ស្ទើរតែគ្រប់គ្នាតែម្តង៕
Source: Kampuchea Thmey Daily
0 Comments