Ad Code

ពួក​មេខ្លោង​បរទេស និង​កូនសំពាយ បាននិងកំពុង​សម្លាប់​របប​ប្រជាធិបតេយ្យ និង​បំផ្លាញ​ដំណើរការ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​




ភ្នំពេញ ៖ លោក​គង់ គាំ ទីប្រឹក្សា​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​លើកឡើងថា ពួក​មេខ្លោង​បរទេស និង​ថ្នាក់ដឹកនាំ CNRP (​កូនសំពាយ​) ដែល​តែងតែ​ហៅ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា ជាការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​ចោទប្រកាន់​អ្នកនយោបាយ​ចូលរួម​ការបោះឆ្នោត និង​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថា សម្លាប់​ប្រជាធិបតេយ្យ​នោះ គឺ​ធាតុពិត​ពួកគេ​ទាំងអស់នេះ បាននិងកំពុង​សម្លាប់​របប​ប្រជាធិបតេយ្យ និង​បំផ្លាញ​ដំណើរការ​ការគោរព​សិទ្ធិមនុស្ស អោយ​រង​ការខូចខាត​ជា​ហូរហែ​កន្លងមក​។​

អតីត​មនុស្ស​ជំនិត​របស់លោក សម រង្ស៊ី លោក គង់ គាំ លើកឡើង​បែបនេះ កាលពី​ថ្ងៃទី​០៨ ខែម​សា ឆ្នាំ​២០១៩ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

លោក​មានប្រសាសន៍ថា “​បើ​មិន​ពិចារណា​បញ្ហា EBA ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ឡាវ ហើយ​បែរជា​មក​ពិចារណា​ចំពោះ​កម្ពុជា ដោយ​លើក​លក្ខខណ្ឌ អោយ​កម្ពុជា​ទម្លាក់ចោល​ការចោទប្រកាន់​របស់​តុលាការ​កម្ពុជា ចំពោះ​អតីត​អ្នកនយោបាយ CNRP ទាំងអស់ និង​កម្ពុជា​ត្រូវ​វិល​ទៅរក​ស្ថានភាព​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ដូច​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​នោះ និង​ដាក់​កំហិត​ថា បើ​កម្ពុជា​មិន​បំពេញ​លក្ខខណ្ឌ​នេះ សហរដ្ឋអាមេរិក​នឹង​ដក GSP ដូច EU និង​ដក EBA ពី​កម្ពុជា​ជាក់​ជា​មិ​ខាន​”​។ លោក​លើក​ជា​សំណួរ​ថា តើ​ដំណើរ​ដូចខាងលើ​នេះ គឺជា​ការ​លាតត្រដាង​ថា EU ពិសេស​សហរដ្ឋអាមេរិក ពិតជា​មេខ្លោង និង​មេដឹកនាំ CNRP ជា​កូនសំពាយ ដែលមាន​ផែនការ​បំផ្លាញ​រាជរដ្ឋាភិបាល​កម្ពុជារ​ហូត​មក ដូច​ការចោទប្រកាន់​ប្រាកដ​មែនដែរ​ឬទេ​?​។​

តាម​លោក គង់ គាំ “​មេខ្លោង​បរទេស និង​មេដឹកនាំ​នយោបាយ​ខ្មែរ ជា​កូនសំពាយ ដែល​ហៅ​ការបោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១៨​ថា ក្លែងក្លាយ ចោទប្រកាន់​អ្នកនយោបាយ​ចូលរួម​ការបោះឆ្នោត និង​សិទ្ធិ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថា សម្លាប់​ប្រជាធិបតេយ្យ ហើយ​បិទ​ភ្នែក​បដិសេធ​លទ្ធផល​ការបោះឆ្នោត បដិសេធ​ស្ថាប័ន​សំខាន់ៗ​នៅ​កម្ពុជា ទាំងអស់​ថា សុទ្ធតែ​ក្លែងក្លាយ គឺ​កាន់តែ​ធ្វើអោយ​រាជរដ្ឋាភិបាល​កម្ពុជា កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ (​កសិករ កម្មករ​…​។​ល​។​) រួបរួមគ្នា​មិន​អនុញ្ញាតអោយ​បរទេស (​មេខ្លោង​) និង​ក្រុម​អ្នកនយោបាយ​ខ្មែរ ជា​កូនសំពាយ បំផ្លាញ​សន្តិភាព ស្ថិរ​រ​ភាព​កម្ពុជា ជាថ្មីទៀត ដូច​អតីតកាល​ឡើយ ព្រោះ​ធាតុពិត​ពួក​មេខ្លោង​បរទេស និង​ខ្មែរ​កូនសំពាយ​ទាំងអស់​នេះហើយ ដែល​បាន និង​កំពុង​សម្លាប់​របប​ប្រជាធិបតេយ្យ និង​បំផ្លាញ​ដំណើរការ​ការគោរព​សិទ្ធិមនុស្ស​អោយ​រង​ការខូចខាត​ជា​ហូរហែ​កន្លងមក​”​។​

លោក គង់ គាំ លើកឡើង​ទៀតថា “​លំហ​ប្រជាធិបតេយ្យ និង​ដំណើរ​ធ្វើអោយ​ប្រសើរឡើង​ចំពោះ​ការគោរព​សិទ្ធិមនុស្ស គឺ​ពិតជា​បានចាប់ផ្តើម​ដោយ​អ្នក​ជាប់​បម្រាម​មួយចំនួន ដែល​មិន​ក្បត់ជាតិ ក្បត់​ប្រទេស (​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​) ឈប់​បណ្តោយ​ខ្លួន​ជា​ចំណាប់ខ្មាំង​របស់​មេដឹកនាំ​បំផ្លាញ​ខ្លួនឯង គ្នាឯង បំផ្លាញ​ខ្មែរ បំផ្លាញ​កម្ពុជា មិនចេះ​ស្វាង​សោះ​នោះ​។ គ្នាច្រើន​អន្សម​ខ្លោច គ្នា​ដូច​ស្រមោច​អន្សម​ឆៅ​។ កងទ័ព​ចំនួន​តិច តែមាន​ឧ​ត្ត​ម​គតិ មាន​វិន័យ (​ស្របច្បាប់​) អាច​វាយ​ឈ្នះ​ទ័ព​សេះ ទ័ព​ដំរី ទ័ព​ពពាក់ពពូន (​ក្រៅច្បាប់​) ដែលមាន​មេទ័ព​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា គឺ​ចិត្ត​មាន​មួយ គ្មាន​មួយ មាត់​ថា (​ស​.​រ​) និង (​ស​.​ខ​) ជា​មនុស្ស​តែមួយ​។ ដឹកនាំ​គណបក្សនយោបាយ​មួយ​រហូត​រលាយ តើ​ដឹកនាំ​កម្ពុជា​នឹង​ទៅជា​យ៉ាងណា​។ ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម​។ មេដឹកនាំ​នយោបាយ​ដង្ហើមចង្រិត ខំ​ចំតិត​ផ្លុំ​សមុទ្រ​អោយ​កើត​រលក​ស៊ូ​ណា​មី​។ មានតែ​មនុស្ស​ប្រភេទ​សំរាម​ទេ ដែល​មិន​ខ្លាច​ការលិចលង់ ខូចខាត ហើយ​គាំទ្រ ជូនពរ​ការ​ហួច​ហៅ​ខ្យល់​របស់​មេដឹកនាំ​បំផ្លាញ​ខ្មែរ បំផ្លាញ​កម្ពុជា​មិន​ផុត​ផៅ​នេះ​”​។​

លោក គង់ គាំ លើកឡើង​ទៀតថា ប្រជាពលរដ្ឋ​ខ្មែរ និង​ពលទាហាន​ជា​កូនចៅ​ខ្មែរ ពួកគេ​មិន​ជឿ មិន​ធ្វើតាម​សម្តី ក្រុម​ដំរី ដែល​ភ្លាត់​ហើយ​ភ្លាត់​ទៀត និង​ក្រុម​អ្នកប្រាជ្ញ​ដែល​ភ្លើ​ហើយ​ភ្លើ​ទៀត គ្មាន​ភ្លឺស្វាង​នោះឡើយ​។ លោក​អះអាងថា ខ្លួនឯង និង​ក្រុម​ឯង ជាប់​បំរាម ជាប់​សាលដីកា មិន​ហ៊ាន​ចូល​ស្រុក បែរជា​ប្រកូក​ប្រកាស​អោយ​បរទេស​កំដរ​ខ្លួន ដោយ​កុំ​ទទួលស្គាល់​សាលដីកា​តុលាការ​កម្ពុជា កុំ​ទទួលស្គាល់​ការបោះឆ្នោត​ឆ្នាំ​២០១៩​។ តែ​ពួកគេ​មិនអាច​បំផ្លាញ​ការពិត​បានទេ​។ រាជរដ្ឋាភិបាល និង​ស្ថាប័ន​កម្ពុជា សំខាន់ៗ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ បន្ត​មាន​ទំនាក់ទំនង​ល្អ និង​ទូលំទូលាយ​ឡើង​ឥតឈប់ឈរ ទាំង​នៅក្នុង និង​ក្រៅប្រទេស ហើយ​បាបកម្ម​របស់​មេដឹកនាំ​នយោបាយ​បំផ្លាញ​ជាតិ ដែល​កំពុង​ត្រដរខ្យល់ រវើរវាយ​ចង់យក​គំរូ​នៅ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា អាល់​ហ្សេ​រី នោះមក​ដល់​ហើយ​។​

ជាមួយគ្នា​នោះ លោក គង់ គាំ បញ្ជាក់ថា គណបក្ស ឆន្ទៈ​ខ្មែរ ជា​ប៉ូល​នយោបាយ (​ប្រជែង​ថ្មី​) តែមួយ ដែលមាន​ប្រធាន និង​ថ្នាក់ដឹកនាំ នឹងចូលរួម​យ៉ាង​ប្តូរផ្តាច់ ហើយ​ជឿជាក់ថា ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ ឆ្នាំ​២០២០ ឆ្នាំ​២០២១ ប្រាកដជា​នឹង​ជួយ​ទាំង​ធនធានមនុស្ស ទាំង​បទពិសោធន៍ ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ នៅ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ និង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំ​២០២៤ ជាក់​ជាមិនខាន​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu