ឧត្តរមានជ័យ ៖ មានករណីមនុស្សចង.ក សម្លាប់ខ្លួន នៅក្នុងជង្រុកស្រូវ ក្រោយផ្ទះ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិប្រាសាទ សង្កាត់បុស្បូ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសព។
សមត្ថកិច្ចបានឲ្យដឹងថា សាកសព ឈ្មោះ អន ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ការសន្និដ្ឋានរបស់កម្លាំងជំនាញ ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាត (ចង.ក សម្លាប់ខ្លួន) ពិតប្រាកដមែន។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុក្មេងប្រុសរងគ្រោះ ខឹងនឹងឪពុកម្ដាយស្ដីបន្ទោស ទើបសម្រេចចិត្តចង.ក សម្លាប់ខ្លួនតែម្តង។
ក្រោយពិនិត្យទីកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរួចមក សាកសព ត្រូវកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments