Ad Code

ផ្ដន្ទាទោស​ស្ត្រី​សញ្ជាតិ​អូស្ត្រាលី​ដើមកំណើត​វៀតណាម​ម្នាក់ ​ដា​ក់​ពន្ធនាគារ​៣០​ឆ្នាំ​ ពីបទ​ជួញដូរ​គ្រឿង​ញៀន​ឆ្លងដែន​



ភ្នំពេញ​ ៖ ​ស្ត្រី​អូស្ត្រាលី​ដើមកំណើត​វៀតណាម​ម្នាក់ ត្រូវ​បាន​តុលាការ​កម្ពុជា​ប្រកាស​សាលក្រម​សម្រេច​កាលពី​ព្រឹក​ថ្ងៃទី ២៥​មេសា ឆ្នាំ​២០១៩​នេះ ដាក់ពន្ធនាគារ​កំណត់​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ឲ្យ​បង់​ចូល​ថវិកា​រដ្ឋ​ចំនួន​៨០​លាន​រៀល​ ក្រោម​ការចោទប្រកាន់​ពីបទ ដឹកជញ្ជូន រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ឆ្លងដែន តាម​មាត្រា​៤០​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា។​

សេចក្ដីសម្រេច​នេះ ​បើកផ្លូវ​ឲ្យ​ជន​ត្រូវ​ចោទ​បណ្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​ខ្លួន​មិន​សុខចិត្ត​នឹង​សាលក្រម​តុលាការ។​

ជនជាប់ចោទ​ឈ្មោះ Tran ve thy អាយុ​៣៨​ឆ្នាំ ដើមកំណើត​ជា​វៀតណាម​ចូល​សញ្ជាតិ​អូស្ត្រាលី ត្រូវបាន​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​ កាលពី​ថ្ងៃទី០៦​ ខែ​មករា ឆ្នាំ​២០១៨ នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ជាមួយនឹង​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ីន​ទម្ងន់ ១ ៧៥០ ក្រាម ត្រូវបាន​គេ​រកឃើញ​នៅក្នុង​គែម​វ៉ាលីស៍​ ពណ៌​ក្រហម​មួយ​របស់​ជនសង្ស័យ។​

នៅ​ថ្ងៃទី១០​ ខែ​មករា ឆ្នាំ​២០១៨ តុលាការ​កម្ពុជា​ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​រហូតដល់​ថ្ងៃ​កាត់ទោស​នេះ។​

ក្នុង​សវនាការ ត្រាន់ វេធី បាន​សារភាពថា ពេល​នៅ​ប្រទេស​អូស្ត្រាលី នាង​បាន​ចូល​លេងល្បែង​នៅ​កា​ស៊ីណូ ចាញ់​អស់ប្រាក់​ចំនួន​៥.០០០​ដុល្លារ ដែល​ប្រាក់​នោះ​នាង​បាន​ខ្ចី​ពី​ឈ្មោះ ចាង។ បន្ទាប់មក​ឈ្មោះ​ចាង ​បាន​ទារ​ប្រាក់​ជំពាក់​នោះ ហើយ​ពេល​នាង​អត់​មាន​ប្រាក់​សង ឈ្មោះ​ចាង​ ក៏បាន​គំរាម​ឲ្យ​នាង​មក​យក​អីវ៉ាន់​មួយ​កញ្ចប់​នៅ​កម្ពុជា​ ជា​ថ្នូរ​លស់​បំណុល ហើយ​បើ​យក​ទៅ​ដល់​អូស្ត្រាលី​គេ​នឹង​ឲ្យ​ប្រាក់​នាង​១​ម៉ឺន​ដុល្លារ​ថែមទៀត ប៉ុន្តែ​បើ​នាង​មិន​ព្រម​មក​យក គេ​នឹង​ចាប់យក​កូន​នាង​ទាំង​២​ចេញពី​សាលា។ ដោយ​គ្មាន​ជម្រើស នាង​ក៏​មក​កម្ពុជា​ចូលទៅ​កា​ស៊ីណូណ​ហ្គា ​ជួប​នឹង​បុរស​វៀតណាម​២​នាក់​ យក​វ៉ាលីស​ក្រហម​មួយ​មកឲ្យ​នាង​យកទៅ​សណ្ឋាគារ​ដាយ​មិន​ផា​លេស។ លុះដល់​ថ្ងៃទី០៦​ ខែ​មករា ឆ្នាំ​២០១៨ នាង​ក៏​ចេញដំណើរ​មក​អូស្ត្រាលី​វិញ ​ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែម្ដង៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu