Ad Code

បើកបរ​ក្នុង​ស្ថានភាព​ងងុយ រេ​ចង្កូត​បុក​គល់ឈើ ស្លាប់​ទាំង​២​នាក់​



បាត់ដំបង ៖ ជនរងគ្រោះ​ចំនួន២នាក់ ដែល​ម្នាក់​ជា​ថៅកែ​ផ្លែឈើ និង​ម្នាក់ទៀត​គឺជា​អ្នកបើកបរ បាន​ស្លាប់​ភ្លាមៗ​ទាំងអស់គ្នា​នៅនឹងកន្លែង​កើតហេតុ​ ខណៈដែល​អ្នក​ទាំង២ វិលត្រឡប់​ទាំងយប់​ទៅកាន់​ខ្សែបន្ទាត់​ព្រំដែន​ថៃ ក្នុង​គោលបំណង​នាំផ្លែ​ឈើ​ទាំងនេះ​ចូលទៅ​កាន់​ទឹកដី​ថៃ។​

​យោងតាម​ការអះអាង​ពី​ លោក ជា វណ្ឌី អធិការរង នគរបាល​ស្រុក​សង្កែ ទទួល​ផែន​សណ្ដាប់ធ្នាប់ បាន​លើកឡើងថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង៤ និង២០នាទី​ទៀប​ភ្លឺ​(​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​បង្គោល គីឡូម៉ែត្រ​២៧០) ក្នុងភូមិ អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។​

​នៅក្នុង ករណី​នេះដែរ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើង​ដោយសារតែ អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ងងុយដេក ទើប​បណ្តាល​ឲ្យ​រេ​ចង្កូត ធ្លាក់​ចេញពី​ផ្លូវ​ទៅបុក​នឹង​ដើម​ចាន់​គី​រី ដែល រថយន្ត​នេះ​ម៉ាក​តូ​រីស ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២x០៥៧០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។​

​លោក​អធិការរង​បាន​បន្តថា នៅក្នុង​ហេតុការណ៍​នេះ​ក៏​មនា​មនុស្ស​ចំនួន២នាក់​ បាន​ស្លាប់ ដែល​ពួក​គេ​មាន ១.​ឈ្មោះ ហម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៥៤ឆ្នាំ មាន​ទីលំនៅ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​( ជា​ម្ចាស់​ទំនិញ ) និង ២.​ឈ្មោះ ខា ទីណា ភេទ​ប្រុស អាយុ​២៤ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ( ជា​អ្នកបើកបរ )។​

​បញ្ហា​នេះដែរ សមត្ថកិច្ច​ក៏បាន​សន្និដ្ឋានថា អាច​បណ្តាលមកពី​ការ​ងងុយដេក​ខ្លាំង​ គួបផ្សំ​នឹង​ល្បឿន​រថយន្ត​ផង​នោះ ទើប​ធ្វើ​ឲ្យ​មាន​ករណី​នេះ​កើតឡើង ហើយ ​បច្ចុប្បន្ន សព​ទាំង​២​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ប្រគល់ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ចំណែក​រថយន្ត​ក៏បាន​យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu