Ad Code

អ្នក​ឆ្លើយតប​ទៅនឹង​ការ​ទប់ទល់​នៃ​ជំងឺ​អេ​បូ​ឡា​គំរាមថា នឹងធ្វើ​បាតុកម្មប្រឆាំង​តវ៉ា ប្រសិនបើ​ផ្នែក​សន្តិសុខ​មិនត្រូវ​បានធ្វើ​ឲ្យ​ប្រសើរឡើង​នោះ



​ក្រុម​បុគ្គលិក​សុខាភិបាល​ដែល​ស្ថិតនៅត្រង់​ចំណុច​មួយ​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា នៃ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​បាន​គំរាម​ថា​នឹង​ធ្វើ​ការ​ប្រឆាំង​តវ៉ា​នៅ​ថ្ងៃ​ពុធ ក៏ដូចជា​នៅ​សប្តាហ៍​ក្រោយ​ទៀត ប្រសិនបើ​អាជ្ញាធរ​មិន​ធ្វើ​អ្វីៗ​ឲ្យ​បាន​ច្រើន​ទៀត​ក្នុងការ​ការពារ​ដល់​ខ្លួន​នោះ​។



​ការវាយប្រហារ​ផ្ទួនៗ​ទៅលើ​មជ្ឈមណ្ឌល​ព្យាបាល​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​អាវុធ​ព្រមទាំង​សមាជិក​នៃ​សហគមន៍​ដែល​គិតថា ជំងឺ​អេ​បូ​ឡា គឺ​គ្រាន់តែ​ជា​ការ​រួមគំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​ក្រុមការងារ​របស់ខ្លួន ហើយ​រារាំង​បង្អាក់​ឆាឆៅ​ទៅ​នឹង​ការ​ឆ្លើយតប​ទៅ​នឹង​ករណី​កើតមាន​ជំងឺ​មរណៈ​នេះ ជា​លើក​ទី​ពីរ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​។

នៅក្នុង​ការវាយប្រហារ​ជា​លើក​ចុងក្រោយ​បង្អស់​ទៅលើ​មន្ទីរពេទ្យ​មួយកន្លែង ក្នុង​ក្រុង Butembo នោះ​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​អង្គការ​សុខភាព​ពិភពលោក​ឯកទេស​ផ្នែក​ជំងឺ​រាតត្បាត​ដែល​មកពី​ប្រទេស​កា​មេ​រ៉ូ​ន​ត្រូវ​សម្លាប់​ព្រមទាំង​បុគ្គលិក​២​នាក់​ទៀត​រង​របួស​ កា​ល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន៕
រ៉​យ​ទ័​រ



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu