Ad Code

អង្គការ WHO ផ្តល់​អនុសាសន៍​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ស្ថិត​នៅមុខ​អេក្រង់​តែ​១​ម៉ោង​ប៉ុណ្ណោះ ក្នុង​កម្រិត​អតិបរមា​រៀងរាល់ថ្ងៃ



​កុមារ​ទាំងឡាយ​ដែល​មាន​អាយុ​ពី​២​ទៅដល់​៤​ឆ្នាំ​ ពុំគប្បី​អនុញ្ញាត​ឲ្យ​ប្រើ​ពេល​វេលា​លើស​ពី​មួយ​ម៉ោង ជា​រៀងរាល់ថ្ងៃ​នៅ​ពុំ​មុខ​អេក្រង់​ឧបករណ៍​អេឡិចត្រូនិក​នោះ​ទេ​។​ ហើយ​ទារក​ដែល​មាន​អាយុ​តិច​ជាង​១​ខួប​ក៏​ពុំ​គួរណា​ឡើង​ត្រូវ​បាន​ប៉ះពាល់​ជាមួយ​អេក្រង់ អេឡិចត្រូនិក​នោះដែរ​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ពុធ​។



ទីភ្នាក់ងារ​សហប្រជាជាតិ​នេះ បាន​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​បែបនេះ​ជា​លើកទីមួយ​ដោយបាន​និយាយ​ថា អាយុ​ក្រោម​៥​ឆ្នាំ​គួរតែ​ធ្វើ​សកម្មភាព រូប​កាយ​ព្រមទាំង​គេង ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​អភិវឌ្ឍ​ដល់​ទម្លាប់​រស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ​យូរអង្វែង ព្រមទាំង​បង្ការ​ករណី​កើត​អាកា​រៈ​ធាត់​ព្រមទាំង​ជំងឺ​តម្កាត់​ផ្សេងៗ​ទៀត នៅពេល​អាយុ​ច្រើន​ទៅហើយនោះ​។ ការ​ស្ថិត​នៅមុខ​អេក្រង់​ជាប់​ជាប្រចាំ​នោះ​រួមមាន​មើល​ទូរទស្សន៍ វីដេអូ​ឬ​លេង​ហ្គេម​កុំព្យូ​ទ័​រ​។

ការ​ស្ថិតនៅ​មិន​មាន​សកម្មភាព​រូបកា​យ​នាំ​ដល់​ការ​ប្រឈម​ទៅ​នឹង​កត្តា​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ព្រមទាំង​ការ​កើនឡើង​នៃ​អាកា​រៈ​ធាត់​ ឬ​ លើស​ទម្ងន់​រូប​កាយ​។ នេះ​ជា​ការ​លើកឡើង​ពី​អង្គការ WHO៕
រ៉​យ​ទ័​រ



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu