Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ បន្ត​ជួយ​ដល់​មន្ត្រី​ក្រោមឱវាទ​ ដែល​កំពុង​សម្រាល​បុត្រ​



ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២៨​មេសា​នេះ ​លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​ បាន​បន្ត​ចុះសាកសួរ​សុខទុក្ខ​ដល់​មន្ត្រី​សាលាខណ្ឌ​ ដែល​កំពុង​សម្រាល​បុត្រ​។​

ក្នុងឱកាស​ចុះសាកសួរ​សុខទុក្ខ​នោះដែរ​ លោក​ ចេង មុនី​រ៉ា បាន​នាំយក​ថវិកា​ចំនួន​២​លាន​រៀល ​និង​ភេសជ្ជៈ​ផ្តល់​ដល់​ស្ត្រី​ ឈ្មោះ ​នួន សុភ​ក្ត្រ័ ដែល​ជា​មន្ត្រី​បម្រើការ​នៅ​ការិយាល័យ​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​ទៀតផង​។​

លោក​ ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា​រាល់​ពេលដែល​មន្ត្រីរាជកា​រ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​សាលា​ខណ្ឌ ឬ ក៏​តាម​បណ្តា​សង្កាត់​ទាំង​៨​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ មាន​ជំងឺ​ ឬ​ជួប​ការ​ខ្វះខាត​ក្នុង​ជីវភាព ​គឺ​លោក​តែងតែ​ចុះទៅ​ជួយ​ភ្លាមៗ ​ដោយ​មិន​ពន្យារ​ឡើយ​ ព្រោះ​ធ្វើយ៉ាងណា​ឲ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ​។​

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់ថា ​មន្ត្រីរាជការ​ទាំងអស់​ នៅពេលដែល​គាត់​មាន​កម្លាំងកំហែង​បំពេញការងារ​ជូន​ដល់​អង្គភាព​ គឺ​គាត់​ខិតខំ​ប្រឹងប្រែង​ណាស់​។ ​ដូច្នេះ​ហើយ​ នៅពេលដែល​គាត់​មានទុក្ខ​ធុរៈ ​គឺ​ដាច់ខាត ​ត្រូវតែ​ចុះទៅ​ជួយ​គាត់ ​ដើម្បី​លើក​កម្លាំងចិត្ត​ជូន​គាត់ ​ពិសេស​ឲ្យ​គ្រួសារ​របស់​គាត់​មាន​ភាពកក់ក្តៅ​។​

គួររំលឹកថា​ ឲ្យ​តែមាន​មន្ត្រីរាជការ​ ឬ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​មានទុក្ខ​លំបាក​ គឺ​តែងតែ​មាន​វត្តមាន​ លោក ​ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ ចុះជួយ​ដោយ​ផ្ទាល់​ទោះ​ថ្ងៃ​ ឬ​យប់​ក៏ដោយ ​ឲ្យ​តែ​លោក​អភិបាលខណ្ឌ​ទទួល​ព័ត៌មាន​ ដោយ​លោក​មិន​ពន្យារ​ពេល​ឡើយ​។​ នេះ​គឺជា​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​លោក​ផ្ទាល់​៕









Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu