ឧត្តរមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង បានរងការខូចខាតដោយសារគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ដូចជា របើកដំបូល,របើកជញ្ជាំង,រលំធ្លាក់ពីជើងតាង កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដែលមានចំនួន៥ខ្នង នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកបានឲ្យដឹងថា អាកាសធាតុ មេឃភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៥ខ្នងខាងលើនោះ ៖
១.ឈ្មោះ នឿម នឿន ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះប្រវែង ៩xនិង៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី រលំ។
២.ឈ្មោះ ភឿន វន ភេទប្រុស អាយុ៤៩ឆ្នាំ ផ្ទះប្រវែង៧x និង៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង រលំ។
៣.ឈ្មោះ ញឿន ខេ ភេទប្រុសអាយុ៤២ឆ្នាំ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី(ប៉ើងដំបូល)។
៤.ឈ្មោះ ឃុន រាយ ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះទំហំ៦x និង៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី(ប៉ើងដំបូល)។
៥.ឈ្មោះ អៀង អាន់ ភេទស្រី អាយុ៦៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី(របើកដំបូល)។
លោកអធិការរងនគរបាលស្រុក បានឲ្យដឹងទៀតថា នៅវេលាម៉ោង១៨និង២០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ខាងលើ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុប៥ខ្នងផ្ទះ។
លោកបានបន្តទៀតថា ករណីខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វនោះទេ៕
Source: Kampuchea Thmey Daily
0 Comments