Ad Code

វ៉ាន់ វ​ល័​ក្ខ ផ្ទុះ​ប្រតិកម្ម ​លើ​បុគ្គល​ដែល​ទម្លាយ​ព័ត៌មាន​មិន​ពិត​ថា ​ក្រៅពី​ការងារ​សិល្បៈ​ ឆ្លៀត​លក់ខ្លួន​យក​លុយ​ចាក់​សាំង​ឡាន ​និង​ប្រើ​របស់​ប្រ៊េនៗ



ភ្នំពេញ ​៖ ​កំពុង​មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​អ្នកគាំទ្រ និង​អ្នកសិល្បៈ​ដែល​ស្គាល់គ្នា ​ខណៈ​នៅ​សុខៗ​ក៏​ស្រាប់​តែមាន​បុគ្គល​ម្នាក់ ​បាន​សរសេរ​ទម្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ តារា​សម្តែង​ស្រី​រូប​ស្រស់​សាច់​ខ្ចី​ កញ្ញា វ៉ាន់ វ​ល័​ក្ខ បច្ចុប្បន្ន​ក្រៅតែពី​ការងារ​សិល្បៈ​ នាង​ក៏​ឆ្លៀតពេល​រកស៊ី​លក់ខ្លួន​ ដើម្បី​យក​លុយ​ចាក់​សាំង​ឡាន ​និង ​ប្រើ​របស់​ប្រ៊េន​ៗ​ទៀតផង​។​

ផ្អែក​តាម​ម្ចាស់​Account Facebook​ ដែលមាន​ឈ្មោះថា Da lin បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​របស់​ កញ្ញា វ៉ាន់ វ​ល័​ក្ខ ដោយបាន​លើកឡើង​ដូច្នេះ​ថា​ ក្រៅពី​ការងារ​ថតកុន​ថត​សិច​ វា​នៅ​រកស៊ី​ផ្លូវ​ភេទ​ទៀត​ ស្រី​គីមី​គ្រប់កន្លែង ​ឈ្មោះ​វា​ស្រី អស់ ល័​ក្ខ សំផឹង អស់សាច់ ​ចង់​ដេក​ជាមួយ​វា​ អា​ចខ​ល​សួរ​តម្លៃ​វា​បាន​$......! ព្រោះ​វា​ចង់បាន​លុយ​ក្រៅ​ម៉ោង​ទុក​ចាក់​សាំង​ឡាន ​និង​ប្រើ​របស់​ប្រ៊េ​នៗ​…​សូមជួយ​ផ្សព្វផ្សាយ​បន្ត​ផង​។​

ស្រប​ពេលដែល​មានការ​ទម្លាយ​នូវ​រឿងរ៉ាវ​អាម៉ាស់​ខាងលើ​នោះដែរ ​ភ្លាមៗ​នេះ ​សាមីខ្លួន​ កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​ផ្ទុះ​ប្រតិកម្ម​ខឹង​ខ្លាំងៗ​លើ​ករណី​ដែល​ត្រូវបាន​ប្រភព​មួយ​នេះ​ទម្លាយ​ព័ត៌មាន​មិន​ពិត​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ និង​កេរ្តិ៍ឈ្មោះ​របស់​នាង​ទាំង​ក្នុង​វិស័យ​សិល្បៈ​ និង​ខាងក្រៅ​នាំ​ឲ្យ​មាន​ការ​យល់ច្រឡំ​ចំពោះ​មហាជន​។​

កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​ ទាំង​អារម្មណ៍​មិន​សប្បាយចិត្ត​ថា​ នាង​បានទទួល​ដំណឹង​នេះ​ហើយ​ ពោលគឺ​ក្រោយ​មានការ​បង្ហោះ​ប្រមាណ​២០​នាទី​ ព្រោះ​មាន​មិត្តភ័ក្ដិ​មួយចំនួន​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ពី​ព័ត៌មាន​គ្មាន​ការពិត​ខាង​លើ​នេះ​។ ​នាង​ថា ​ខ្លួន​នឹង​ទៅ​ជួប​ខាង​សមាគម​សិល្បករ​ខ្មែរ​ ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ និង​យុត្តិធម៌​ឲ្យ​លើ​ករណី​បង្ហោះ​គ្មាន​ការពិត​របស់​បុគ្គល​រូបនេះ​។​

តារា​សម្តែង​សិច​ស៊ី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​កំពង់ធំ ​កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​បញ្ជាក់​ថា​ ជា​ជំហាន​ដំបូង​ គឺ​នាង​ទៅ​ជួប​ខាង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​សិន​ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ចំពោះ​រឿង​មួយ​នេះ ហើយ​អ្វី​ដែល​នាង​ចង់បាន​យុត្តិធម៌​ គឺ​ត្រូវ​រកមុខ​មាត់​បុគ្គល​ម្ចាស់​Account Facebook ខាងលើ​ ថា​តើ​ជា​នរណា​?​ ដើម្បី​ឲ្យ​ចេញមុខ​សូមទោស​ជា​សាធារណៈ ​និង​បង្ហាញ​ភស្តុតាង​រឿង​ដែល​ថា​ លក់ខ្លួន​ដើម្បី​យកលុយ​ចាក់​សាំង​ឡាន ​និង​ប្រើ​របស់​ប្រ៊េ​នៗ​។​ ចំណែក​ឯ​លទ្ធផល​យ៉ាង​ទៀត​នោះ​ នាង​នឹង​បញ្ជាក់​ប្រាប់​បន្ថែម​ក្រោយពេល​ជួបពិភាក្សា​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​រួចរាល់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu