ឧត្តរមានជ័យ ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅវេលា០៨និង០៥នាទី-០៩និង១០នាទី នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ (កន្ទួត ខេត្តព្រះវិហារ) ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ចំនួន១៦ វរៈសេនាតូច និង២អង្គភាព ភាព(នគរបាលទេសចរណ៍, បេតិកភណ្ឌ) នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ឆ្នាំកុរ)។
ប្រតិភូអមដំណើរ និងទទួលស្វាគមន៍ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែន ឯកឧត្ដមឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ឯកឧត្ដម អស់លោក ថ្នាក់ដឹកនាំគ្រប់អង្គភាព និងកងកម្លាំងជាច្រើននាក់។
បន្ទាប់ពីការសំណេះសំណាល ឯកឧត្ដម បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មួយចំនួនដល់កងកម្លាំងតាមបណ្តាអង្គភាព។ ក្នុងនោះ អង្គភាព វរៈ៧០២ ទទួលបាន ៖
អង្ករ ចំនួន០៧ការុង
ស្រាបៀ១២កេស
ទឹកសុទ្ធ១៤កេស
មី៦កេសតូច
ទឹកត្រី៦យួរ
ទឹកស៊ីអ៊ីវ៦យួរ
ថវិកា អង្គភាព១.០០០.០០០រៀល(មួយលានរៀល),កងកម្លាំង១៧៨នាក់ ក្នុងម្នាក់ៗ ៥០.០០០រៀល(ប្រាំម៉ឺនរៀល)ទៀតផង៕
Source: Kampuchea Thmey Daily
0 Comments