Ad Code

នគរបាល​ ប្រទះឃើញ​ពលករ​ខ្មែរ​បម្រុង​ឆ្លងដែន​ខុសច្បាប់​១១៤​នាក់ ​ស្រី​៤៨ និង​កុមារ​៩​នាក់ ​អប់រំ​ឲ្យ​វិល​ទៅ​ស្រុក​វិញ



បន្ទាយមានជ័យ​ ៖ ​នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ ចុះ​ល្បាត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ​ស្រាប់តែ​ប្រទះឃើញ​ពលករ​ខ្មែរ​ដែល​បម្រុង​ឆ្លងដែន​ខុសច្បាប់ ចំនួន​១១៤​នាក់ ​ក្នុងនោះ​ស្រី​៤៨​ និង​កុមារ​៩​នាក់។

យោង​តាម​របាយការណ៍​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៨១៥​បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​បម្រុង​ឆ្លងដែន​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​នោះ ​ពួកគាត់​ភាគច្រើន​មកពី​បណ្ដា​ខេត្ត​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​រួម​មាន ខេត្ត​ពោធិ៍សាត់​ចំនួន​១១​នាក់ ខេត្ត​កំពត​១​នាក់​ ខេត្ត​បាត់ដំបង​១៩​នាក់ ខេត្ត​ព្រៃវែង​២៤​នាក់ ខេត្ត​បន្ទាយមានជ័យ​២៦​នាក់ ខេត្ត​កំពង់​ធំ​០១​នាក់ ខេត្ត​សៀមរាប​១០​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៣​នាក់ ខេត្ត​ស្វាយរៀង​០៣​នាក់ ខេត្ត​កំពង់ចាម​០៨​នាក់ ខេត្ត​ត្បូងឃ្មុំ​១​នាក់។

លោកនាយ​ប៉ុស្តិ៍​ស្ពាន ហេង ប៉ូ​រ៉ា​ម៉ូ បញ្ជាក់ថា ពលករ​ខ្មែរ​ប្រុស​និង​ស្រី​ទាំងអស់នោះ​ ក្រោយពី​ធ្វើការ​ណែនាំ​អប់រំ ​និង​ធ្វើ​កិច្ចសន្យា​ឈប់​បាញ់​បោក​មេខ្យល់​ និង​ឈប់​វិល​ត្រឡប់មកវិញ​ជា​លើក​ទី​២​រួច​រាល់​អស់ហើយ​ឲ្យ​ពួកគាត់​វិល​ទៅ​ស្រុកកំណើត​រៀងខ្លួន​វិញ​អស់ហើយ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu