ភ្នំពេញ ៖ តារាសិល្បៈប្រុស-ស្រីល្បីៗជាច្រើនកុះករមិនតិចជាង៦០នាក់នោះទេ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីពិធីបើកសម្ពោធក្រុមហ៊ុនអ៊ីណារីតា ដែលជាក្រុមហ៊ុនចម្រុះសេវាកម្មធំមួយទើបបើកដំណើរការ ដោយក្នុងក្រុមហ៊ុនមួយនេះរួមមាន សេវាកម្មពុះដីឡូត៍លក់ សេវាកម្មផលិតទឹកសុទ្ធ និងសេវាផលិតស្ពត កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នា២០១៩។
តារាទាំងអស់ភាគច្រើនសុទ្ធស៊ឹងតែជាពិធីករ តារាសម្ដែង និងជាតារាចម្រៀងកំពុងឡើងកូដ និងពន្លកថ្មី របស់"គ្រួសារតារាកម្ពុជា" ទើបញ៉ាំងឲ្យពិធីទាំងស្អេកស្កះថតសុទ្ធិតែតារាស្អាតៗ។ វត្តមានតារាបានញ៉ាំងឲ្យកម្មវិធីសម្ពោធក្រុមហ៊ុននេះ កកកុញដោយតារាសិល្បៈ ខណៈដែលភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការក៏មានវត្តមានយ៉ាងកុះករដល់ថ្នាក់លើសតុដែលបានគ្រោងទុក។
លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអ៊ីណារីតា បានថ្លែងក្រោយកាត់ខ្សែបូ និងបើកក្រណាត់ក្រហមបើកបង្ហាញក្រុមហ៊ុនថាអ៊ីណារីតា បានអះអាងទៅ ស្របគ្នាដែលក្រុមហ៊ុននេះក៏មានយុទ្ធសាស្ត្រច្បាស់ធ្វើឲ្យខ្លួន។ ជាក់ស្ដែងដីឡូត៍នៅតំបន់ត្រាកុដិ ដែលជារមណីយដ្ឋាននៅខេត្តសៀមរាប គ្រាន់តែប្រកាសភ្លាម គឺមានអ្នកកក់ដល់រាប់រយឡូត៍បាត់ទៅហើយ។ ដើម្បីជាការលើកទឹកចិត្ត ក្រុមហ៊ុនក៏បានបញ្ចុះតម្លៃដីក្នុងមួយឡូត៍២ពាន់ភ្លាមៗ អមដោយខ្សែកមាសទម្ងន់មួយជី សម្រាប់អ្នកកក់ទិញក្នុងថ្ងៃសម្ពោធ ទើបធ្វើឲ្យគម្រោងទាំងមូលគ្រាន់តែដាក់លក់ភ្លាម ក៏មានអ្នកកក់ និងចាប់អារម្មណ៍ខ្លាំង។
ក្នុងនោះបណ្ដាភ្ញៀវចូលរួម ក៏មានការចាប់រង្វាន់ ទទួលបានទូរស័ព្ទ ប័ណ្ណបញ្ចុះតម្លៃដី និងរង្វាន់ដីមួយឡូត៍តម្លៃ១២០០០ដុល្លារ ដើម្បីជាការទាក់ទាញ។
លោកទទូចសុំទោសចំពោះបណ្ដាភ្ញៀវកិត្តិយស និងក្រុមតារាសិល្បៈ ដែលមិនបានទទួលដិតដល់នៅពេលបងភ្ញៀវបុកមកច្រើន។
តាមការកត់សម្គាល់តារាសិល្បៈល្បីៗដែលបានបង្ហាញវត្តចូលរួមនៅក្នុងកម្មវិធីនោះ ត្រូវបានគេកត់សម្គាល់ថា មា នការបែងចែកជា២ក្រុម គឺក្រុមតារាដែលមកសម្ដែងដើម្បីឲ្យបងប្អូនសប្បាយៗ និងក្រុមតារាសិល្បៈដែលចូលរួមជាភ្ញៀវកិត្តិយស។
តារាសិល្បៈដែលចូលរួមក្នុងពិធីទម្លាក់ក្រណាត់ក្រ ហមប្រកាសបើកយីហោក្រុមហ៊ុនអ៊ីណារីតានោះរួមមាន ៖ កញ្ញា ផន ស្រីខួច, កុមារាពេជ្រ ថៃ, ពិ ធីករលោក សាហារ៉ា, តារាសម្ដែង លោក យន សុភ័ក្រ, តារប ង្ហាញម៉ូដ និងតារាសម្ដែង លោក រុន ណាកូ, លោក ម៉ៃ សុគន្ធ, អ្នកនាង សាង សុរិយា, អ្នកស្រី ញឹម សុខា, អ្នកស្រី អ៊ឹម ផល្លារ, អ្នកនាង ចាន់ ផល្លារ, លោក ឯករាវ័ណ្ឌ, លោក ស៊ឹម ស៊ីណាត, នាយគ្រឿន, នាយ BIG, អ្នកស្រី រ៉េតរ៉ូស, លោក ឃុន វត្ថា, លោក ពិសាលម៉ារ៉ូ, លោក ច័ន្ទ ណារ័ត្ន, លោក ពុធ វណ្ឌី, ទ្រង់ស៊ីសុវុត្ថិ, ឯលរ៉ូរាឌ, លោក ចាន់ សម័យ, លោក ម៉ៃ សុគន្ធ, កញ្ញា វ៉ាន់ លីលី, កញ្ញា ចូចូ, លោ ក សន សុវណ្ណារ៉ា, លោក ង៉ែត្រ សុភ័ក្ត្រ ,លោក លន់ ស៊ីឡូ, អ្នកស្រី រីយ៉ាមីសែលត្រាណេ, លោក លី ណាកូ, លោកម៉ាដូណា, កញ្ញាព្រះអាទិត្យតូច, លោក ពិសាស័ក្ត, ក្រុមតារាRA Group , និងតារាប្រុសស្រី ជាច្រើនរូបទៀតសរុបប្រមាណជាង៦០រូប៕
Source: Kampuchea Thmey Daily
0 Comments