ភ្នំពេញ ៖ កំពូលតារាចម្រៀងពីរោះរណ្ដំចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា ថ្មីៗនេះ បានផ្ទុះប្រតិកម្មក្រោយពេលមានការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកមិនសូវល្បីមួយបានលើកឡើងថា អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយរិះចំៗចំពោះបញ្ហាអគ្គិសនី និងទឹក។ ព័ត៌មាននេះ ត្រូវបាន អ្នកនាង ម៉េង កែវពេជ្ជតា ចាត់ទុកថាជាការបំផ្លើសលើសពីការពិត។
តារាស្រី អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា មុននេះប្រហែល១០នាទី website តារាកម្សាន្ត នេះ បានបង្ហោះបរិហាររឿងមិនពិតដែលបានកន្លងទៅ១ខែហើយ ហើយក៏ពុំមានរឿងអ្វីមន្ទិលទៀតដែរ។ សួរថា បើគ្មានចេតនាបំផ្លាញទឹកចិត្ត និងបង្កើតការយល់ច្រឡំពីថ្នាក់ដឹកនាំចំពោះខ្ញុំ និងបង្កើតការចោទប្រកាន់ពីមហាជនចំពោះថ្នាក់ដឹកនាំ តើជាអ្វីទៅ? នេះបានចំជាមនុស្សចង្រៃលើលោកមែន!។
កំពូលតារាស្រីសំឡេងពីរោះស្រទន់អង្រន់ចិត្តមហាជន អ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមថាចូលចិត្តឆ្កឹះឆ្កៀលរករឿងដាក់កំហុសអ្នកដទៃ ប្រៀបបានសត្វដង្កូវអាចម៍ចូលចិត្តស៊ីអាចម៍។ ធ្វើហើយមានអារម្មណ៍យ៉ាងម៉េចដែរ ? ធូរចិត្ត ? សប្បាយចិត្តណាស់ហើយ ដែលធ្វើគំនិតថោកទាបបែបនេះ ? បាន !។ បើការធ្វើហើយ អ្នកមានក្តីសុខ និងអាចរស់ដល់អាយុ៧០ឆ្នាំ ក៏ធ្វើចុះ។
ជាមួយគ្នា នៃប្រតិកម្មរបស់ អ្នកនាង ម៉េង កែវពេជ្ជតា ក៏មានអ្នកគាំទ្រលើកឡើងថា អស់រឿងតាមឈ្នានីស លើករឿងចាស់ៗមកផ្សាយឲ្យមហាជនយល់ច្រឡំ ពិតជាថោកទាបណាស់។ វេបសាយ ឈ្នានីស តាមខាំដូចឆ្កែស៊ីអាចម៍ មួយថ្ងៃៗដេកគិតរកវិធីបំផ្លាញគេ យ៉ាប់ណាស់សន្តានមនុស្សខ្លះមិនងាយចោលមាយាទទេអាយដល។ ភ្លាមៗនោះដែរ សាមីខ្លួន អ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លើយតបថា រឿងគេចប់ហើយ តែវាលើកយកមកមុន ខ្ញុំផុសនេះជាង១០នាទីប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments