Ad Code

លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​នាំ​យក​អំណោយ​ផ្តល់​ដល់​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ចំនួន​៥០​នាក់​



ភ្នំ​ពេ​ញ ៖ លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈអភិបាលខណ្ឌ​មានជ័យ​ កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ លោក​បាន​នាំ​យក​អំណោយ​រួមមាន​អង្ករ​និង​ថវិកា​ផ្តល់​ដល់​ប្រជា​ការពារ​សាលា​ខណ្ឌ​ចំនួន​៥០​នាក់​។

លោក​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍ថា​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ជូន​ដល់​បងប្អូន​ប្រជា​ការពារ​សាលាខណ្ឌ​ដែល​ជា​រៀងរាល់ថ្ងៃ​បងប្អូន​បាន​ខិតខំ​បំពេញការងារ​ជូន​ដល់​សាលា​ខណ្ឌ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ខ្លាច​នឿយហត់​ ឬ កណ្តាល​ថ្ងៃ​ក្តៅ​នោះទេ​។



លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា ​កិច្ច​ចំពោះមុខ​បងប្អូន​ប្រជា​ការពារ​សព្វថ្ងៃ​គឺ​ចុះ​រៀប​សណ្តាប់​ធ្នាប់​និង​ការពារ​សន្តិសុខ​ដោយ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​តាម​ការ​ចាត់​តាំងពី​គណៈ​អភិបាលខណ្ឌ​។

ក្រៅ​ពី​នេះ​បងប្អូន​បាន​ចុះ​ធ្វើ​អនាម័យ​ប្រមូល​សំរាម​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​យ៉ាងសកម្ម​បំផុត​។ ដូច្នេះហើយ​ទើប​ជា​រៀងរាល់​សប្តាហ៍​លោក​អភិបាលខណ្ឌ​មានជ័យ​បាន​នាំ​យក​អំណោយ​មក​ផ្តល់​ជូន​បងប្អូន​ប្រជា​ការពារ​សាលា​ខណ្ឌ​ទាំង​៥០​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​អង្ករ​មួយ​បាវ​និង​ថវិកា​១០,០០០០​រៀល​ទៀត​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu