Ad Code

សន្តាន​ចិត្តល្អ ត​ភ្ជាប់​ទៅ​រក​លាភសក្ការៈ​មែន​! អ្នក​តាកែវ​ម្នាក់ ទិញ វើក WURKZ ១​កេស អោយ​ម្តាយ បាន​លុយ​ចាយ ហើយ​ចាប់ផ្ដើម​មុខរបរ​ទៀត ដោយសារ​ឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​នេះ



ភ្នំពេញ​ ៖ ​ពុទ្ធិ​ដិ​កា​ថា ​ចូល​ធ្វើ​អំពើ​ល្អ នោះ​អ្នកនឹង​ទទួលបាន​មកវិញ​នូវ​ផល​ល្អ​វិញ​ដូចគ្នា ហើយ​ដំបូន្មាន​នេះ ពុទ្ធសាសនិកជន​ជាច្រើន​ក៏​ធ្វើតាម ដើម្បី​ទទួល​បាន​ផល​ល្អ​មកវិញ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ តួ​យ៉ាង​ប្អូនប្រុស ជាវ ប៊ុនធឿន វ័យ​២០​ប្លាយ ដែល​ឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ភេសជ្ជៈ ប៉ូវ​កម្លាំង​វើក នាពេល​ថ្មីៗ​កាលពីមុន​ចូលឆ្នាំ​ខ្មែរ តើ​គាត់​បាន​ធ្វើ​អ្វី​ដែរ សូម​អាន​បន្តិច មើល​ថា​សាច់រឿង​របស់គាត់​យ៉ាងម៉េច​ដែរ។

ប្អូនប្រុស ជាវ ប៊ុនធឿន ក្នុង​ទឹកមុខ​អៀន​ជាមួយ​កាមេរ៉ា​ទោះ​ក្នុង​ចិត្ត​សប្បាយ​ប៉ុណ្ណា​ក៏ដោយ បាន​ប្រាប់ថា “​ខ្ញុំ​ធ្វើការ​នៅ​ក្នុង​ទំនិញ​មួយ​នៅ​ភ្នំពេញ ម្តុំ​ផ្លូវ វេ​ង​ស្រេង ជា​អ្នក​លើកទុក​ដាក់ ទំនិញ​ផ្សេងៗ​អោយ​ថៅកែ​ខ្ញុំ កាលពីមុន​ចូលឆ្នាំ​ខ្មែរ​បន្តិច​ខ្ញុំ​បាន​សុំ​ថៅកែ​ខ្ញុំ​ទៅលេង​ម្ដាយ​ខ្ញុំ នៅ​ខេត្ត​តាកែវ ហើយ​ខ្ញុំ​ក៏បាន​ទិញ​ភេសជ្ជៈ​មួយ​ចំនួន​ទៅជូន​គាត់​ពិសា និង ទុក​សែន​ទេវតា ឆ្នាំ​ថ្មី តែ​ដឹង​អី​ពេល​ខ្ញុំ​ឃើញ​ម្តាយ​ខ្ញុំ​មកពី​ដឹក​គោ​វិញ គាត់​ហាក់​ដូចជា​អស់កម្លាំង ខ្ញុំ​ក៏​យក ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក មួយ​កំប៉ុង​ទៅអោយ​គាត់ ហើយ​គាត់​ក៏​មិន​ដឹង​ដែរ​ថា​ មាន​​រង្វាន់​៤០​លាន​រៀល​ នៅ​ក្រវិល​កំប៉ុង​វើក ព្រោះ​គាត់​អត់​ចេះ​អាន​ទេ គាត់​យក​មក​អោយ​ខ្ញុំ មើល ខ្ញុំ​គ្រាន់តែ​ឃើញ​រង្វាន់ ៤០​លាន​រៀល​នេះ ខ្ញុំ​ភ័យ​អរ​ៗ សប្បាយចិត្ត​ខ្លាំង លោត​ជើង​ពីរ ជើង​បី ហើយ​ប្រាប់​គាត់ ក៏​គាត់​ស្ទើរតែ​មិន​ជឿ​ដែរ​។​” ប៊ុនធឿន បន្ត​ទៀត​ថា ប្រាក់​រង្វាន់ ៤០​លាន​រៀល​នេះ​នឹង​ជួយ​ជីវភាព​ខ្លួន​បាន​ច្រើន ព្រោះ​អាច​ចាប់ផ្តើម​នូវ​របរ​ដែល​ខ្លួន​ចង់​ធ្វើ កន្លង​មក​ហើយ​។​”

លោក​ស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ​ឆ្លើយតប​ទៅ​ប្អូនប្រុស​ ប៊ុន ធឿន ថា “​តំណាង​អោយ​ថ្នាក់ដឹកនាំ​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក យើង​សូម​ថ្លែង​ អំណរ​ គុណ​ដល់​ប្អូនប្រុស ប៊ុន ធឿន ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ​ដែល​មាន​មុខងារ​ ជំនួយការ​ចងចាំ បង្កើន​ថាមពល និង​បន្សាប​ជាតិ​ស្រវឹង រួម​ទាំង​ផលិត​ឡើយ​ ដោយ​វិស្វករ​ជំនាញ​បណ្ដុះបណ្ដាល​ពី​ប្រទេស​អាល្លឺម៉ង់ មាន​រោងចក្រ​ធំ​ទូលាយ បរិស្ថាន​ស្អាត​ អនុលោម​តាម​បរិស្ថាន​ស្តង់​អន្តរជាតិ ISO 14001 និង បំពាក់​ដោយ​ម៉ាស៊ីន​បរិក្ខារ ទំនើប​ស្វ័យប្រវត្តិ​ ដើម្បី​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព និង រសជាតិ​ឆ្ងាញ់​បំផុត ដែល​ផ្សំ​ឡើង​ដោយ​គ្រឿងផ្សំ​នាំចូល​ពី​សហរដ្ឋអាមេរិក​ក្រុមហ៊ុន ​អេ ឌី អឹម​។ ហើយ​សូម​ជូនពរ​អោយ​អំពើ​ល្អ​របស់​ប្អូន​នឹង​នាំ​សំណាង​ផ្សេងៗ​ទៀត​ក្នុង​មុខរបរ​ដែល កើត​ចេញ​ពី​រង្វាន់​៤០​លាន​រៀល​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu