Ad Code

ជនសង្ស័យ​០៣​នាក់ ប្រើប្រាស់​ និង​ចែកចាយ​សារធាតុ​ញៀន ត្រូវ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បង្ក្រាប​



​​ឧ​ត្ត​រ​មានជ័យ ​៖ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៦​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អ​.​ហ​ស្រុក ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​ និង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​
១/​ឈ្មោះ ហ៊ាន លឹម​ហាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន រស់នៅ ភូមិ អូរ​ចិញ្ចៀន ឃុំ/ស្រុក អន្លង់វែង​។
២/​ឈ្មោះ វ៉ាន សុ​ភិន ភេទ​ប្រុស អាយុ៣៩​ឆ្នាំ ​មុខរបរ​ធ្វើស្រែ ប​/​ច រស់នៅ​ភូមិ ទួល​ក​ណ្កា​ល ឃុំ ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង។​
៣/​ឈ្មោះ ភុំ ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​ស្រុក អន្លង់វែង​។​

យោងតាម​បទបញ្ជា​មេបញ្ជាការ​(​អហ​)​ខេត្ត ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត នៅវេលា​ម៉ោង​៩​និង​៤៨​នាទី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង អ ហ ស្រុក​អន្លង់​វែង ចំនួន០៣​នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ សហការ​ជាមួយ​កម្លាំង ​អ ហ ស្រុក​ត្រពាំង​ប្រាសាទ ចំនួន​០២​នាក់ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក គង់ សម្បត្តិ មេបញ្ជាការ​រង​ស្រុក ត្រពាំង​ប្រាសាទ និង​លោក សៀន ញ៉ ក្រុមប្រឹក្សាឃុំ​ត្រពាំង​ប្រាសាទ បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ ​ឈ្មោះ វ៉ាន់ សឹ​ង្ហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​ បាន​ឆែកឆេរ​រក​ឃើញ​វត្ថុតាង​រួមមាន ​៖
១/ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​) ចំនួន​២៥​កញ្ចប់​តូច ស្មើ​(៣.៩១​ក្រាម​)
២/ដាវ​ចំនួន​០២​ដើម​
៣/ម៉ូតូ​វេ​វ​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ០១​គ្រឿង​
៤/ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​
៥/ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​០១
៦/ប្រាក់​ខ្មែរ ចំនួន​ពីរ​សែន​រៀល​
៧/ប្រដាប់​ជក់​មួយចំនួនទៀត។​
បច្ចុប្បន្ន ​ជនសង្ស័យ​ ព្រមទាំង​វត្ថុតាង សមត្ថកិច្ច អ ហ ស្រុក​អន្លង់វែង កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ចាន់ ធី​​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu