Ad Code

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ធ្វើ​ផ្លូវ​ចាក់​ក្រាល​បេតុង​តាម​បណ្តា​សង្កាត់​ទាំង​៨​ ជូន​ប្រជាពលរដ្ឋ



ភ្នំ​ពេ​ញ ៖ ចាប់ពី​ដើមឆ្នាំ​២០១៨​ រហូត​ឈាន​ចូល​ឆ្នាំ​២០១៩​នេះ ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​បេតុង​គ្រប់​បណ្តា​សង្កាត់​ទាំង​៨​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ងាយស្រួល​។



កម្ពុ​ជាថ្មី​នៅចាំ​ថា​ រាល់​កិច្ច​ប្រជុំ​គឺ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ស្នើ​ឲ្យ​លោក លោកស្រី​ចៅសង្កាត់​សហ​ការ​ជាម​ន្ត្រី​ការិយាល័យ​សាធារណការ​សាលា​ខណ្ឌ​ចុះ​សិក្សា​នៅ​តាម​បណ្តា​ផ្លូវលំ ​ដែល​មិនទាន់​បាន​ចាក់​ក្រាល​បេតុង​ គឺ​ត្រូវ​ធ្វើ​របាយការណ៍​មក​សាលា​ខណ្ឌ​ដើម្បី​ធ្វើការ​ស្នើ​សុំ​ស្ថាបនា​។ ​ហើយ​មុន​ពេល​ស្ថាបនា​ផ្លូវ​គឺ​ត្រូវ​ជីក​ដាក់​ប្រព័ន្ធ​លូ​សង្ខាង​ផ្លូវ​កុំ​ឲ្យ​ជួប​ផល​លំបាក​នៅពេល​ដែលមាន​ផ្លូវ​ស្អាត​តែ​គ្មាន​ប្រព័ន្ធ​លូ​ទៅវិញ​។



ដោយឡែក​នៅ​សង្កាត់​ច្បារអំពៅ​ទី​២​លោក​យ៉ិន វុ​ធ ជា​ចៅសង្កាត់​បាន​និយាយថា​ ក្នុង​មូលដ្ឋាន​សង្កាត់​របស់​លោក ​គឺ​លែង​មាន​ផ្លូវលំ​ទៀតហើយ ​ដែល​ទីតាំង​ណា​ក៏មាន​ផ្លូវ​ចាក់​ក្រាល​បេតុង​ដែរ​។​ ក្នុង​នោះ​តាម​បណ្តា​ផ្លូវ​ចាក់​បេតុង​គឺ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បានដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ពេលយប់​ជៀសវាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​និង​អំពើចោរកម្ម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu