Ad Code

ប្រតិភូ​ទ័ព​អាកាស​សហរដ្ឋអាមេរិក ​ស្វែងយល់​ពី​ប្រព័ន្ធ​គ្រប់គ្រង​នៅ​រាជធានី​ភ្នំពេញ



ភ្នំពេញ​ ៖ ប្រតិភូ​កង​ទ័ព​ជើង​អាកាស​សហរដ្ឋអាមេរិក ​ដឹកនាំ​ដោយ​លោក​ច​ន​ហ្វី​លី​បាន​(John Philiban)​ មេបញ្ជាការ​រង​កង​ទ័ព​ជើង​អាកាស​សហរដ្ឋអាមេរិក បាន​ជួប​សំណេះសំណាល​ជាមួយ លោក​នួន ផារ​ត្ន័ អភិបាលរង​រាជធានី​ភ្នំពេញ ​នា​រសៀល​ថ្ងៃទី​៦​ឧសភា ក្នុង​គោលបំណង​ស្វែងយល់​ពី​ការគ្រប់គ្រង និង​ការ​អភិវឌ្ឍ​ន៍​រាជធានី​ភ្នំពេញ​។



គណៈប្រតិភូ​បាន​លើក​ឡើង​នូវ​សំណួរ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ប្រជាសាស្ត្រ ការគ្រប់គ្រង​ប្រជាពលរដ្ឋ​,​សេវាសាធារណៈ​,​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ការ​ដឹកជញ្ជូន​ជាដើម​។



លោក នួន ផារ​ត្ន័ បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​លក្ខណៈ​ទូទៅ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​មាន​ផ្ទៃក្រឡា​៦៩២,៤៦​គីឡូម៉ែត្រ​ការ៉េ ស្មើនឹង​០,៣៨%​នៃ​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស មាន​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍​២​លាន​នាក់ និង​ប្រជាជន​ស្នាក់នៅ​បណ្តោះអាសន្ន​មាន​ប្រមាណ​៨​សែន​នាក់ ចែកចេញជា​១៤​ខណ្ឌ​,១០៥​សង្កាត់ និង​៩៥៣​ភូមិ​។ ជាទី​ក្រុង​មាន​លក្ខណៈ​ចម្រុះ​បែប​ទេសចរ​ណ៍​វប្ប​ធ​ម៌​ប្រវត្តិសាស្ត្រ​ងាយស្រួល​ក្នុងការ​រស់នៅ​។



លោក​អភិបាលរង​បាន​បញ្ជាក់​ថា ស្រប​ពេល​ដែល​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​បញ្ហា​គួរ ឲ្យ​កត់សំគាល់​ជាច្រើន​បាន​ក្លាយជា​កង្វល់​សំរាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ជា អាទិ៍ សំរាម​,​បរិស្ថាន​,​ចរាចរណ៍​,​ធនធានមនុស្ស​,​លូ​បង្ហូរទឹក​,​ការ​ដឹកជញ្ជូន​ក្នុង​ទី ក្រុង​។



ទន្ទឹម​នេះ បញ្ហា​សណ្តាប់​ធ្នាប់ សន្តិសុខ​ក៏​កាន់តែ​ប្រឈម​ជាមួយនឹង​និន្នាការ​ចំណាក់​ស្រុក​ពី​ជនបទ​មក​ទីក្រុង​ភ្នំពេញ​ផង​ដែរ​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ខិតខំ​ដោះស្រាយ​ដោយ​ការទទួលខុសត្រូវ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu