Ad Code

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ធ្វើ​បាឋកថា​ ស្ដីពី "​កម្ពុជា ក្នុង​ដំណើរការ​ នៃ​ការ​កសាង​សហគមន៍​អាស៊ាន​"



​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៨ព្រឹក​ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​បាឋកថា ​ស្ដីពី "​កម្ពុជា ក្នុង​ដំណើរការ ​នៃ​ការកសាង​សហគមន៍​អាស៊ាន​" ដែល​បា​ឋក​ថា​នេះ បានធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ហើយ​ពិធី​នេះ ថ្លែង​បើក​ដោយ​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​ កីឡា ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ និង​សិស្ស និស្សិត មកពី​សាកលវិទ្យាល័យ​នានា យ៉ាងច្រើន​៕



    

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu