ធនាគារកណ្ដាលសិង្ហបុរី កំពុងសិក្សាថា គួរអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថលតែមួយមុខក្នុងទីក្រុងដែរឬអត់ដោយយោងតាមវិធានការរបស់និយតករក្នុងទីផ្សារអាស៊ីដើម្បីចេញអាជ្ញាប័ណ្ណដល់ធនាគារនិម្មិត។
សាំងហ្គាពួរគឺជាទីក្រុងដែលស្ថិតក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុជាច្រើនទៀតក្នុងតំបន់ ដូចជាហុងកុង សេអ៊ូល និងតូក្យូជាដើមដែលបានរុញច្រានខ្លួនឱ្យក្លាយជាតំបន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។
អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារ Reuters កាលពីថ្ងៃអង្គារថា "ក្រុមហ៊ុនបច្ចេកវិទ្យានិងមិនមែនធនាគារដទៃទៀតកំពុងតែបោះជំហានយ៉ាងធំលើផ្នែកឌីជីថលហើយពួកគេបាននាំយកតម្លៃជាក់លាក់មួយជូនអតិថិជនស្របពេលកំពុងធ្វើការងារនេះ។ក្រុមហ៊ុនមិនមែនធនាគារមួយចំនួនទាំងនេះបានបង្កើតធនាគារដោយប្រើប្រព័ន្ធឌីជីថលតែមួយមុខមិនថាសម្រាប់ប្រើក្នុងធនាគារខ្លួនឬក្នុងភាពជាដៃគូជាមួយធនាគារដែលកំពុងកាន់តំណែង។"
ឆ្នាំនេះនិយតករធនាគាររបស់ក្រុងហុងកុងបានចេញអាជ្ញាប័ណ្ណធនាគារនិម្មិតដល់ក្រុមហ៊ុន៤ក្នុងនោះក៏មានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ WeLab Digital Limited ផងដែរ។ ដោយឡែកនៅកូរ៉េខាងត្បូងអាជ្ញាធរក៏បានចេញអាជ្ញាប័ណ្ណដល់ធនាគារដែលប្រើប្រព័ន្ធអនឡាញតែមួយមុខចំនួន២ដែល១ក្នុងចំណោមនោះទទួលបានអាជ្ញាប័ណ្ណកាលពីឆ្នាំ២០១៧៕REUTERS
Source: Kampuchea Thmey Daily
0 Comments