Ad Code

ប៉ូលិស​ស្រុក​បរ​កែវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​បញ្ជូនទៅ​តុលាការ



រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​បរ​កែវ ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។

ករណី​ចុះ​បង្ក្រាប​ជួញដូរ​គ្រឿងញៀន​ធ្វើឡើង​ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ពុធ ១២​រោច ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដោយ​កម្លាំង​ដើរ​ល្បាត​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ចូលក្នុង​ចម្ការ​ស្វាយចន្ទី​តា​ខៀវ ស្ថិតនៅ​ក្ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹង​ថា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហៀ​ង បូ​ណា "​ហៅ​ត្រូ​"​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំ​ណើត និង ​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ រួមមាន ​ម្សៅ​ក្រាម​ ពណ៌​.​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​តូច​ និង​,​ម៉ូតូ​១​គ្រឿង​ ទូរស័ព្ទ​ដៃ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ដើម្បី បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិ​វិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu