Ad Code

ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់ យុវជន យុវនារី ឌី​ខេ​តឡ​ន និង OPEN SERIES ឆ្នាំ​២០១៩



កម្ពុជា ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​វាយ​កូន​បាល់ យុវជន យុវនារី ឌី​ខេ​តឡ​ន (Decathlon Junior) និង OPEN SERIES ឆ្នាំ​២០១៩ ជា​រៀងរាល់​ខែ ដោយ​ចាប់ផ្ដើម​ពី​ខែ​ឧសភា​នេះ រហូតដល់​បំណាច់​ឆ្នាំ​២០១៩។​

លោក​ទេព រិទ្ធី​វីទ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​សន្និសីទកាសែត​កាលពី​វេលា​ថ្ងៃត្រង់​ទី​៩ ឧសភា​២០១៩​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​ខេ​ម​បូ​ឌា​ន​ខោ​ន​ទ្រី​ក្លិប​(CCC)​ថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា រៀបចំ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ប្រចាំខែ និង​ការ ប្រកួត​ដោយ​សេរី បើកទូលាយ​សម្រាប់​អ្នក​ស្នេហា​កីឡា​វាយ​កូន​បាល់​ទាំងអស់​អាច​ចូលរួម​ប្រកួត​បាន​។​

លោក​បញ្ជាក់ថា មូលហេតុ​ដែល​យើង​ដាក់ ឈ្មោះ​ព្រឹត្តិការណ៍​នេះ​ថា Decathlon Junior & Open Series 2019 គឺ​បន្ទាប់ពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់​យើង​គឺ Decathlon នៅ​កម្ពុជា ដែលជា​ហាង​លក់​សម្ភារៈ​កីឡា​គ្រប់​ប្រភេទ ជួយឧបត្ថម្ភ​។​

ព្រឹត្តិការណ៍​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅក្នុង​ខែ​ឧសភា​នេះ ហើយនឹង​មានការ​ប្រកួត​យុវជន យុវនារី​និង​ការប្រកួត​បើកទូលាយ ជា​រៀងរាល់​ខែ​រហូតដល់​បំណាច់​ឆ្នាំ​២០១៩។​ ការប្រកួត​យុវជន យុវនារី លើក​ទី​១ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៩ ខែ​ឧសភា ឆ្នាំ​២០១៩។ ចំណែក​ការ​ប្រកួត​បើក​ទូលាយ​លើក​ទី​១ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣១ ខែ​ឧសភា ដល់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩​។​

លោក​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ បាន​ឲ្យ​ដឹង​ទៀតថា ការប្រកួត​នេះ នឹងមាន​ចំណាត់ថ្នាក់ សម្រាប់​កីឡាករ កីឡាការិនី គ្រប់ការ​ប្រកួត​ដែលមាន​ជា​រៀងរាល់ខែ ហើយ​នៅ​ខែធ្នូ​ ឬ​ខែ​មករា​ ឆ្នាំ​បន្ទាប់ យើង​នឹង​រៀបចំ​ការប្រកួត ១​ទៀត ដែល​យើង​ហៅថា Decathlon Masters ដែល​មាន​តែ​កីឡាករ កីឡាការិនី​០៨​នាក់ ដែលមាន​ចំណាត់ថ្នាក់​ប៉ុណ្ណោះ​ទើប​អាច​ចូល​ប្រកួត​បាន​។​

ព្រឹត្តិការណ៍​ប្រកួត​នេះ ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ Decathlon និង សហការ​ឧបត្ថម្ភ​ដោយ Pontoon ក្លឹប និង​ខេ​ម​បូ​ឌា​ន ខន​ទ្រី ក្លឹប (CCC)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu