Ad Code

កីឡាករ​ Cristiano Ronaldo ​លំហែ​​កាយ​ជាមួយ​មិត្ត​ស្រី និង​កូនប្រុស

ក្រោយពី​មាន​នូវ​រដូវ​កាល​ដ៏​ជោគជ័យ​ជាមួយ​ក្លិប ​Real Madrid​និង​ពេលវេលា​ដ៏​លំបាក​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​ការ​យុទ្ធនាការ World Cup​កីឡាករ​ Cristiano Ronaldo​បាន​ឃ្លាត​ចាក​ឆ្ងាយ​ពី​ការប្រកួត​បាល់ទាត់​ហើយ ខណៈ​ដែល​គាត់​បាន​លំហែ​​កាយ​ជាមួយ​មិត្តស្រី និង​កូនប្រុស​នោះ។

បច្ចុប្បន្ន​តារា​ស៊ូ​ពើ​ស្តា​ម្នាក់ កំពុង​សម្រាក​នា​រដូវ​កាល​រងារ​រយៈពេល​២​សប្តាហ៍ ក្រោយ​ជួយ​ក្រុម Real Madrid​ឈ្នះ​ការ​ជើងឯក​ក្លិប​បាល់ទាត់ Club World Cup នៅ​ក្នុង​ទីក្រុង Morocco។
ក្រោយ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ​នៅ​តំបន់ Madeira​ដើម្បី​មើល​រូប​សំណាក​ថ្មី​របស់​លោក ដែល​ទើបតែ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ មាននូវ​ពេលវេលា​ដ៏​សប្បាយ​រីករាយ​មួយ​ជាមួយ​មិត្តស្រី Irina Shayk​និង​កូនប្រុស Cristiano Jnr​មុនពេល​ដែល​គាត់​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ ពេល​ជួប​ជាមួយ​ក្រុម Valencia នៅ​ថ្ងៃទី​៤​ ខែមករា​ខាងមុខនេះ។
លោក​បាន​បង្ហោះ​រូបថត​របស់គាត់​នៅលើ​គេហ​ទំព័រ​Instagram ដោយ​ឃើញ​គាត់​គូរមុខ​ជាមួយ​កូនប្រុស និង​មិត្តស្រី។

ជាមួយនឹង​រូបថត​នេះ អតីត​កីឡាករ​របស់​ក្លិប Man Utd​ម្នាក់នេះ បានសរសេរ​ថា “​រីករាយ​ថ្ងៃ​វិស្សមកាល និង​ថ្ងៃ​ឈប់សម្រាក​ជាមួយគ្នា​”​។​

សូមបញ្ជាក់ថា វា​មិន​ដូចគ្នា​នឹង​កីឡាករ​លេង​នៅ​ក្របខណ្ឌ​បាល់ទាត់ Premier League​ដែល​ជាប់​នឹង​ការងារ​ប្រកួត​របស់​ពួកគេ ប៉ុន្តែ​សម្រាប់​កីឡាករ Ronaldo និង​តារា​បាល់ទាត់​នៅ​ក្របខណ្ឌ La Liga​ផ្សេងទៀត ដែល​មាន​ពេល​សប្បាយ​អំឡុង​រដូវ​កាល​បុណ្យ​ណូអែល​រហូតដល់​ថ្ងៃ​ទី​៣​ ខែ​មករា ឆ្នាំ​២០១៥ ទើប​ការប្រកួត​របស់​ពួកគេ​ចាប់ផ្តើម​វិញ៕

Post a Comment

0 Comments

Close Menu